• 2019-10-09 03:54:12
  • ព័ត៌មាន

អ្នកលេងហ្គេម LoL បាញ់គ្នាកក្រើកសង្វៀន E-sport ចាប់អារម្មណ៍ទេក្រុមហ៊ុនណាកំពុងឧបត្ថម្ភផ្តាច់មុខ?

  • 2019-10-09 03:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក្រឡេកមកមើលលើឆាកអន្តរជាតិឯណេះវិញ OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេរបស់ពិភពលោក ដែលបានចាប់ដៃគូជាមួយនឹង League of Legends of E-sports។ The Riot Games របស់ League of Legends E-sports នឹងត្រូវបានឧបត្ថម្ភផ្តាច់មុខដោយ OPPO។

League of Legends លើស្មាតហ្វូន Oppo

ហ្គេម Summoners នឹងរកឃើញនូវឈ្មោះម៉ាកយីហោ OPPO នៅក្នុងព្រឹត្តិការណ៍ប្រកួតចំនួន ៣ របស់ LoL (League of Legends) ដែលមានឈ្មោះថា All-Star Event, Mid-Season Invitational (MSI) និង World Championship។ ភាពជាដៃគូនេះបានចាប់ផ្តើមពីថ្ងៃទី ២ ខែតុលាកន្លងទៅជាថ្ងៃដំបូងបំផុតនៃព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019 នេះ។

ព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019

ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងក្លាយជាក្រុមហ៊ុនមួយដែលនឹងមានវត្តមានក្នុងការផ្តល់នូវរង្វាន់ Most Valuable Player (MVP) Award នៅក្នុងស្តង់របស់ MSI និង World Championship ។ សម្រាប់ក្រុមហ៊ុន OPPO ក៏នឹងមានក្រុម cosplay និងវីដេអូ behind-the-scenes រួមជាមួយនឹងកម្មវិធី Welcome to the Rift series ដើម្បីអបអរចំពោះបេក្ខភាពក្រកួត ក្នុងព្រឹត្តិការណ៍នេះផងដែរ។

League of Legends of E-sports

ក្រៅពីការបង្ហាញវត្តមាននៅទីនេះ ក្រុមហ៊ុន OPPO ក៏នឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្តល់ឲ្យអ្នកគាំទ្រជាច្រើននឹងមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំង ៣ របស់ LoL នេះ។ សម្រាប់ភាពជាដៃគូនៃកីឡាអេឡិចត្រូនិច E sports របស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាការបោះជំហានដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរនេះ នេះបើតាមការបញ្ជាក់របស់លោក Brian Shen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន OPPO Global។

លោក SHEN YIREN

លោក Shen បាននិយាយថា៖ ការបោះជំហានដ៏ធំសម្រាប់ក្រុមហ៊ុន Riot និង OPPO ក្នុងភាពជាដៃគូនេះគឺជាឱកាសអោយយើងធ្វើការបន្ត និងពង្រឹងទៅលើចំណងមិត្តភាពជាមួយនឹងក្រុមយុវជនជំនាន់ថ្មីដែលនឹងចូលរួមជាមួយគ្នាដើម្បីអបអរសាទរជ័យជំនះនៅក្នុងការប្រកួតនីមួយៗនោះ។ ភាពជាដៃគូជាមួយរវាង League of Legends E sports និង OPPO គឺមានរយៈពេល ៥ ឆ្នាំដែលគិតចាប់ពីឆ្នំា ២០១៩ រហូតដល់ទៅឆ្នាំ ២០២៤ ។

ដូច្នេះមានន័យថា OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីត្រូវការរបស់អតិថិជន និង ខិតខំច្នៃប្រឌិតខ្លាំងផ្នែកបច្ចេកវិទ្យាទំនើបៗ ថ្មីៗ។ សូមរង់ចាំមើលបន្តថាតើក្រុមហ៊ុនស្មាតហ្វូនមួយនេះ នឹងមានអ្វីសម្រាប់អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក។

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនទូរសព្ទដៃ OPPO ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក រហូតទទួលបានចំណាត់ថ្នាក់ល្អជាសកល និង ឈរលើលេខរៀងទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ (របាយការណ៍ Canalys ចុះផ្សាយខែសីហា ឆមាសទី ២ ឆ្នាំ ២០១៩)។ បច្ចុប្បន្ន OPPO បានខិតខំប្រឹងប្រែងសិក្សាស្វែងរកនូវរបកគំហើញថ្មីៗ និង កែច្នៃនូវផលិតផលថ្មីជូនដល់អ្នកប្រើប្រាស់របស់ពួកគេ និងពញាក់អារម្មណ៍អ្នកគាំទ្រស្ទើរតែមិនគួរឲ្យជឿ។

Reno 2F

ជាក់ស្តែងដូចជា ម៉ូឌែលកូនកាត់ថ្មី បានច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series ដោយអភិវឌ្ឃន៍បន្ថែម (upgrade) ទាំង Hardware និង Software ដើម្បីបង្កើតនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿងគឺ OPPO Reno 2F ដែលមានរូបរាងស្រដៀងគ្នាទៅនឹង Reno 2 ដែរ។

OPPO Reno 2 ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបលេចធ្លោជាងមុន ជាមួយនឹងអេក្រង់ AMOLED លាតពេញមានគញ្ចក់ការពារភ្នែកទៀតផង។ Reno 2 ក៏មានបំពាក់កាមេរ៉ាក្រោយបួន ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ គ្មានរំញ័រស្ទើរតែស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបបែបម៉ាក្រូ (ដែលអាច Focus ថតរូបជិតបាន មិនចាំបាច់ដើរថយក្រោយនោះទេ) ការថតរូបបែបទូលាយ(Wide-angle) ការថតរូប Zoom បានឆ្ងាយ និងថតរូបបែបស-ខ្មៅ។

ជាពិសេសអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូ (Video Bokeh) លើកាមេរ៉ាមុខ-ក្រោយ ឲ្យមានផ្ទៃព្រាលៗ ឬ (Blur Background) និងកម្មវិធី Edit Video របស់ OPPO Reno 2 មកស្រាប់តែម្តង។

OPPO Reno 2F

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់គឺ OPPO ប្រកាសផ្តល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno 2F ចំនួន ១០ គ្រឿងដល់អ្នកគាំទ្រណាដែលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង OPPO Reno 2F ដោយមិនចាំបាច់ខ្វល់ពីតម្លៃក្នុងរយៈពេល ១០ ថ្ងៃគឺចាប់ពីថ្ងៃទី ៧ ដល់ ១៦ តុលា ២០១៩ នៅប្រទេសកម្ពុជា៕

មតិយោបល់