• 2019-10-08 01:31:47
  • ផលិតផលថ្មី

គ្រប់​គ្នា​លាន់​មាត់​មិន​ស្ទើរ ក្រោយ​ដឹង​តម្លៃ Sony Xperia 8 ទើប​ចេញ​ផ្សាយ​មុន​នេះ

  • 2019-10-08 01:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony ​បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​កណ្តាល​សេរ៊ី​ថ្មី​មួយ​គឺ​ម៉ូឌែល Xperia 8។ ជា​ស្មាតហ្វូន​មាន​មាត្រដ្ឋាន​អេក្រង់ ២១:៩ ទំហំ ៦ អ៊ីញ រាង​ទ្រវែង​ស្រដៀង​ទៅ​នឹង​រចនាបថ​លើ Xperia 10។

ធុន​នេះ​បំពាក់​នូវ​អេក្រង់ LCD ​មាន​ទម្ងន់​ខ្លួន ១៧០ ក្រាម និង​វិមាត្រ ១៥៨x៦៩x៨,១ មីលីម៉ែត្រ ដោយ​កាមេរ៉ា​ខាង​មុខ​មួយ​គ្រាប់​ទំហំ 8MP មាន Aperture f/2.0 ខណៈ​ខាង​ក្រោយ​ពីរ​គ្រាប់​ទំហំ 12MP (F/1.8) + ​ឡេន Ultradwide ទំហំ 8MP (F/2.4)។

កម្លាំង​ម៉ាស៊ីន​ដំណើរការ​លើ​បន្ទះ​ឈីប Qualcomm Snapdragon 630 មាន RAM ធំ​ទំហំ 4GB និង​អង្គ​ផ្ទុក 64GB អាច​គាំទ្រ​ការ​បន្ថែម MicroSD ពី​ខាង​ក្រៅ រី​ឯ​ថាមពល​ថ្ម​ទំហំ ២ ៧៦០mAhគាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ១៨ វ៉ាត់ ដែល​វា​មាន​អាវ​ក្រោះ​ការពារ​ទឹក​និង​ធូលី​ស្តង់ដារ IP65/68។

ទាក់ទិន​នឹង​តម្លៃ Xperia 8 ​ហាក់​រាង​ខ្ពស់​កល់​បន្តិច ដោយ​នៅ​ទីផ្សារ​ជប៉ុន​នឹង​បើក​លក់​ជា​លើក​ដំបូង​នា​ចុង​ខែ​តុលា មក​ជាមួយ​ជម្រើស​ពណ៌​ស ខ្មៅ ទឹកក្រូច និង​ខៀវ​ស្រាល មាន​តម្លៃ ៥៤ ០០០ យេន​ឬ​ប្រហែល ៥០៥ ដុល្លារ​ឯ​ណោះ៕​​

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់