• 2019-09-18 04:31:12
  • ផលិតផលថ្មី

KTM ឥណ្ឌា បង្ហើបតម្លៃម៉ូតូថ្មី កម្លាំងម៉ាស៊ីនតូចបំផុតមិនធ្លាប់មាន

  • 2019-09-18 04:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូតូ​ដ៏​ពេញ​និយម​ KTM ​នៅ​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ចេញ ម៉ូឌែល​ថ្មី​ចំនួន ២ ​(KTM RC និង KTM Duke 2019) ដែល​មាន​កម្លាំង​ម៉ាស៊ីន​ត្រឹម ១២៥ សេសេ ជា​កម្លាំង​ម៉ាស៊ីន​ម៉ូតូ​ស្ព័រ​(Sport) តូច​ជាង​គេ​បង្អស់​របស់ KTM។

KTM RC 125cc ឆ្នាំ ២០១៩

​បើ​មើល​ត្រឹម​រូបរាង​ខាង​ក្រៅ​ ​អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​ម៉ូតូ​ស្ព័រ​នឹង​ទាយ​ភ្លាម​ថា​ យ៉ាង​ហោច​ណាស់​ក៏​ម៉ាស៊ីន ១៥០ សេសេ​ដែរ ​ប៉ុន្តែ​អ្វីៗ​ខុស​ស្រឡះ។ ​ត្បិត​តែ​យ៉ាង​នេះ​មែន ​ប៉ុន្តែ​ KTM ​ហាក់​ដូច​ជា​ដើរ​លើ​ផ្លូវ​ត្រូវ​ព្រោះ​មាន​អ្នក​ចូលចិត្ត​ច្រើន​លើ​ម៉ូតូ​តូច​ រាង​កំណាច​នេះ​។

​យោង​តាម​ប្រភព​នានា​បាន​បង្ហាញ​ថា​ ​នៅ​តំណាង​ចែកចាយ​ក្នុងទីក្រុង Delhi ប្រទេស​ឥណ្ឌា​ បាន​ដាក់​លក់​រួច​រាល់​ហើយ​ ​KTM RC 125cc ​តម្លៃ​ចាប់​ផ្តើម​គឺ​ប្រមាណ​ជា​ ១៨៤៦ ដុល្លារ (១៣២០០០ រូពី)) ​ចំណែក​ ​ Duke 125cc តម្លៃ​​ ២០៧០ ដុល្លារ​(១៤៨០០០ រូពី)៕

KTM Duke 125cc ឆ្នាំ ២០១៩
KTM RC 125cc ឆ្នាំ ២០១៩

អត្ថបទទាក់ទង៖

ប្រភព៖ news18 ប្រែ​សម្រួល៖ រក្សា

មតិយោបល់