- 2019-09-17 04:03:16
- ព័ត៌មាន
ប្រយ័ត្នច្រឡំណា៎! ម៉ូតូអាគុប មានក្រុមហ៊ុន ៣ កំពុងប្រជែងគ្នាលក់
- 2019-09-17 04:03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នច្រឡំណា៎! ម៉ូតូអាគុប មានក្រុមហ៊ុន ៣ កំពុងប្រជែងគ្នាលក់
ចន្លោះមិនឃើញ
បើមើលត្រឹមរូបរាងខាងក្រៅតែមួយភ្លែត ដោយមិនបានពិនិត្យឲ្យជាក់ អ្នកនឹងអាចភាន់ច្រឡំថាជា "ម៉ូតូអាគុបរបស់ Honda " ដែលជាម៉ូតូសំណព្វចិត្តទាំងឪពុកគេឪពុកខ្ញុំ។ ដោយឡែកថ្ងៃនេះ សូមបង្ហាញជូនឈ្មោះក្រុមហ៊ុនម៉ូតូ ២ ទៀតដែលមានផលិតផលម៉ូតូកម្លាំងក្រោម ១២៥ សេសេដ៏ល្បីល្បាញនេះ មកប្រជែងជាមួយនឹង Honda។
១) Honda
មិនបាច់រៀបរាប់ច្រើនទេ អ្នកទាំងអស់គ្នាបានស្គាល់ច្បាស់ហើយពីផលិតផលរបស់ Honda។ យ៉ាងណាមិញ ប្រាប់បន្តិចចុះ! ម៉ូតូអាគុបជំនាន់ចុងក្រោយបង្អស់គឺ Honda SuperCup 125cc ឆ្នាំ 2020 ក្នុងស្រុកក៏ធ្លាប់មានលក់ដែរតម្លៃប្រមាណជា ៤០០០ ដុល្លារ។ ចំណែកម៉ូតូអាគុបពណ៌ទង់ដែង លក់តម្លៃ ៧ ៨០០ ដុល្លារ(ទីផ្សារស្រុកថៃ)។
២) Lifan
ម៉ូតូអាគុបរបស់ក្រុមហ៊ុន Lifan មិនទាន់ឃើញមានលក់នៅទីផ្សារក្នុងស្រុកនៅឡើយទេ។ ចំពោះផលិតផលចុងក្រោយបង្អស់គឺឆ្នាំ ២០១៩ មានម៉ូឌែលដូចជា Lifan Vintage 110cc , Vintage LF S 110cc ឆ្នាំ ២០១៧ តម្លៃចាប់ផ្ដើមដំបូងនៅថៃប្រមាណជា ២៨០០ ដុល្លារ។
៣) GPX
ក្រុមហ៊ុនម៉ូតូថៃដ៏ល្បីល្បាញ GPX បានធ្វើពិធីប្រកាសបង្ហាញម៉ូឌែលថ្មីចុងក្រោយចំនួន ៤ មានដូចជា GPX POPz 125cc, GPX Raptor 180cc, GPX Demon និង GPX Legend Gentlemen (Legend 250 Twin) ជាដើម។
ក្នុងចំណោមម៉ូតូទាំងនោះ អ្វីដែលគួរចាប់អារម្មណ៍ជាងគេគឺ GPX POPz 125cc ជាមួយនឹងការរចនាប្លែកភ្នែក ជាម៉ូតូតូចកម្លាំងម៉ាស៊ីន ១២៥ សេសេដំបូងបំផុតក្នុងស្រឡាយ GPX ។
GPX POPz ម៉ាស៊ីន ១២៥ សេសេប្រើប្រាស់ប្រភេទកុងទ័រ ពាក់កណ្ដាលឌីជីថលបែបថ្មី ចង្កឹះលេខ ៤ វគ្គ(មានដុំដេរ និងម៉ារូវេន សម្រាប់បញ្ជេះដូចគេដូចឯងដែរ) ប្រើប្រាស់ប្រព័ន្ធប៊ិចសាំងផ្ទាល់ចេញពីក្រុមហ៊ុនគឺ GPX-FI, ចង្កៀងបំភ្លឺផ្លូវខាងមុខ-ក្រោយជាប្រភេទ Full LED បំពាក់ដោយបូមភ្លោះថ្មី និងជាពិសេសហ្វ្រាំងមុខ ប្រភេទហ្វ្រាំងថាស ដូចទៅនឹងម៉ូតូធំរបស់ GPX ដទៃដែរ។
សម្រាប់តម្លៃ ត្រូវបានប្រភពពីសារព័ត៌មានប្រទេសថៃបានលើកឡើងថា ខ្ទង់ប្រមាណជា ៤១៥០០ បាត(១៣០០ ដុល្លារ)។ រីឯពណ៌ម៉ូតូវិញ គឺចម្រុះភ្នែកមានដល់ទៅ ៦ ឯណោះ។
តាមការបញ្ជាក់ពីខាងតំណាងចែកចាយ GPX Cambodia បានបង្ហើបថា ម៉ូតូទាំងប៉ុន្មានម៉ូឌែលថ្មីនោះ នឹងបង្ហាញមុខនៅទឹកដីកម្ពុជាឆាប់ៗខាងមុខនេះ៕
អត្ថបទទាក់ទង៖