• 2019-09-16 01:52:31
  • ព័ត៌មាន

ប្រទេស​មួយ​នៅ​អាស៊ី ដាក់​លក់ iPhone 11 ធូរ​ថ្លៃ​ជាង​នៅ​អាមេរិក​ទៅ​ទៀត

  • 2019-09-16 01:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មតិ​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា​ក្រៅ​ពី​ទីផ្សារ​សហរដ្ឋអាមេរិក នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​ពិត​ជា​ដាក់​លក់ iPhone សេរ៊ី​ក្រោយ​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ដើម។ នេះ​ត្រូវ​មួយ​ផ្នែក​ធំ ប៉ុន្តែ​ការ​ពិត​ទៅ​មាន​ ប្រទេស​ជប៉ុន ​បាន​ដាក់​លក់ iPhone 11 ធូរ​ថ្លៃ​ជាង​នៅ​អាមេរិក​ទៅ​ទៀត។

តម្លៃ(គិតតែនៅជប៉ុន) iPhone 11 ទំហំ 64GB ​ថ្លៃ​ត្រឹម ៦៩២ ដុល្លារ ធៀប​នឹង​តម្លៃ​នៅ​ទីផ្សារ​អាមេរិក​មាន​តម្លៃ ៦៩៩ ដុល្លារ ខណៈ​ប្រទេស​លក់​ថ្លៃ​បំផុត​គឺ​ន័រវែស​មាន​តម្លៃ​ដល់​ទៅ ៩៤៧ ដុល្លារ។ នេះ​ផ្អែក​តាម​ទំហំ​នៃ​ថ្លៃ​ពន្ធ​ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ធៀប​នឹង​បណ្ដា​ប្រទេស​នីមួយៗ។

ដោយ​ឡែក​សម្រាប់ iPhone 11 Pro Max ទំហំ 512GB ប្រទេស​ជប៉ុន​នៅ​ឈរ​ចំណាត់ថ្នាក់​ទី ២ ​លក់​ធូរ​ថ្លៃ​បំផុត​ត្រឹម ១ ៤៦០ ដុល្លារ ស្រប​ពេល​ទីផ្សារ​ដើម​អាមេរិក​ថ្លៃ ១ ៤៤៩ ដុល្លារ។ សម្រាប់​ប្រទេស​ដាក់​លក់ iPhone 11 Pro Max ទំហំ 512GB ថ្លៃ​បំផុត​គឺ​នៅ​រុស្ស៊ី​ទាមទារ​ឲ្យ​អតិថិជន​ចាយ​លើស​ពី ២ ០០០ ដុល្លារ​ទៅ​ទៀត៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់