- 2019-09-11 07:38:17
- ផលិតផលថ្មី
Land Rover Defender 2020 អាចបើកលុយទឹកជម្រៅជិតមួយម៉ែត្រ
- 2019-09-11 07:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Land Rover Defender 2020 អាចបើកលុយទឹកជម្រៅជិតមួយម៉ែត្រ
ចន្លោះមិនឃើញ
នៅទីបំផុត Land Rover បានបង្ហាញចេញជាផ្លូវការនូវរថយន្តម៉ូដែល Defender ស៊េរីឆ្នាំ ២០២០ ដែលមានការកែប្រែរូបរាងថ្មី ហើយមានសមត្ថភាពបើកបររឹតតែខ្លាំងលើសមុន។
រថយន្តនេះនឹងដាក់ឲ្យកុម្ម៉ង់មុនគេនៅប្រទេសអង់គ្លេស ដោយនឹងចាប់ផ្ដើមដឹកជញ្ជូនឲ្យអតិថិជននៅដើមឆ្នាំក្រោយ។ វាមានចែកចេញជា ៥ ប្រភេទគឺ Defender, S, SE, HSE, First Edition និង Defender X។
តម្លៃមានចាប់ផ្ដើមពីប្រមាណ ៥៥ ៩៣០ ដុល្លារសម្រាប់ប្រភេទ Defender ដែលមានបំពាក់ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ ២,០ លីត្រ បង្កើតកម្លាំងបាន១៩៧ សេះ។ គ្រប់ប្រភេទទាំងអស់ប្រើប្រាស់ប្រអប់លេខអូតូ ៨ វគ្គ ប្រព័ន្ធបើកបរវិលកងទាំងអស់ (AWD) និង Terrain Response។
Defender ស៊េរីថ្មីនេះមានសមត្ថភាពលេចធ្លោលើការបើកបរផ្លូវពិបាកដូចជា មានកម្ពស់ពីដី ២៩១ ម.ម អាចបើកបរលុយទឹកជម្រៅ ៩០០ ម.ម មានជម្រើសបូមខ្យល់ និងបូមរំស័រ។ គួរដឹងថាបូមខ្យល់អាចដំឡើងកម្ពស់ពីកម្ពស់ដើមបាន ១៤៥ ម.ម និងទម្លាក់កម្ពស់បាន ៥០ ម.ម។
ខាងផ្នែកបច្ចេកវិទ្យាវិញគឺមានអេក្រង់ Touch ទំហំ ១០ អ៊ីញ អាចប្រើ Android Auto និង Apple CarPlay, វិទ្យុ DAB, ប្រព័ន្ធសំឡេង ១៨០ វ៉ាត់, ប្រព័ន្ធបង្ហាញផ្លូវ Connected Navigation Pro និងមុខងារផ្សេងៗទៀតជាច្រើន។
ប្រព័ន្ធជំនួយដល់ការបើកបរមានដូចជាប្រព័ន្ធពិនិត្យសម្ពាធកង់, ជាន់ហ្វ្រាំងបន្ទាន់, កាមេរ៉ាមើលជុំវិញ 3D, កាមេរ៉ាសម្រាប់មើលខាងក្រោមរថយន្ត, Cruise Control, Lane Keep Assist និងប្រព័ន្ធជំនួយចូលចតជាដើម៕
ចុចអាន ៖ កូនឡានអគ្គិសនី Honda កំណត់តម្លៃលក់ចាប់ពីជាង ៣ ម៉ឺនដុល្លារ