• 2019-09-10 02:10:14
  • ព័ត៌មាន

ព្រោះ iPhone 11 រោងចក្រ Foxconn បានល្មើសនឹងច្បាប់ប្រទេសចិន

  • 2019-09-10 02:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​សង្កេតការណ៍​​​ពលកម្ម​ចិន បាន​ឲ្យ​តម្រុយ​ថា​រោងចក្រ​ Foxconn បាន​ល្មើស​នឹង​ច្បាប់​ប្រទេស​ចិន។ ដូច​បាន​ដឹង​ហើយ​ថា​ Foxconn គឺ​ជា​ក្រុមហ៊ុន​ផលិត iPhone ធំ​មួយ ហេតុ​នេះ Apple បាន​ធ្វើ​ការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង និង​ទទួល​ស្គាល់​ថា​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ជា​ការ​ពិត ប៉ុន្តែ​មិន​ទាំង​អស់​នោះ​ទេ។

បញ្ហា​ធំ​ដែល​លើក​ឡើង​ក្នុង​របាយការណ៍ បាន​ឲ្យ​ដឹង​ថា​​ ៥០% នៃ​កម្លាំង​ពលកម្ម​នៅ​រោងចក្រ Foxconn គឺ​ជា​​កម្មករ​បណ្ដោះអាសន្ន ខណៈ​ពេល​ដែល​ច្បាប់​ចិន​និយាយ​ថា​កម្លាំង​ពលកម្ម​បណ្ដោះ​អាសន្ន​អាច​មាន​ត្រឹម ១០% ប៉ុណ្ណោះ។ Apple និយាយ​ថា​​កំពុង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ Foxconn ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ការ​ផ្លាស់​លើ​កាលវិភាគ​ការងារ​អាច​ប៉ះពាល់​ដល់​ការ​ចេញ​លក់ iPhone ឆ្នាំ​នេះ។

របាយការណ៍​បាន​បន្ត​ចោទ​ប្រកាន់​ថា​ Foxconn បាន​ទាមទារ​ឲ្យ​កម្មករ​ខ្លួន​ធ្វើ​ការ​ថែម​ម៉ោង​ ប៉ុន្តែ​ការ​ស៊ើបអង្កេត​របស់ Apple និយាយ​ថា​វា​ជា​ការ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​កម្មករ​មួយ​ចំនួន​ដែល​ធ្វើ​ការ​ថែម​ម៉ោង គឺ​ជា​សិស្ស​ហាត់​ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​នោះ​ទេ។ ក្រុមហ៊ុន Apple បាន​ចេញ​មុខ​ធានា​ថា​នឹង​មិន​មាន​សិស្ស​ធ្វើ​ការ​ថែម​ម៉ោង​ទៀត​នោះ​ទេ។

បញ្ហា​នេះ​ធ្វើ​ឲ្យ​គេ​យល់​ថា​ Foxconn កំពុង​ជួប​បញ្ហា​ក្នុង​ការ​បំពេញ​តាម​ការ​កុម្ម៉ង់​​របស់ Apple ចំពោះ iPhone 11។ នេះ​មាន​ន័យ​ថា​ Apple អាច​រំពឹង​ថា​​ចំនួន​លក់​អាច​នឹង​មាន​ការ​កើនឡើង​នៅ​ឆ្នាំ​នេះ៕​​​​

ចុចអាន ៖ ប្រភព​ជិតស្និទ្ធ​បង្ហើប​កាលបរិច្ឆេទ​ជាក់លាក់​ថ្ងៃ​កុម្ម៉ង់​ទិញ​និង​ដាក់​លក់​ផ្លូវការ iPhone 11

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់