• 2019-09-05 09:18:20
  • ព័ត៌មាន

​អស្ចារ្យ​មែន​ទែន! Dimong Vlogger ប្រាប់​លេង​ហ្គេម លែងថាំចិត្ត ព្រោះ​វិធីមួយនេះ

  • 2019-09-05 09:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឌីម៉ង់ ជា​អតិថិជន​ដែល​បាន​ទស្សនា​ពិព័រណ៍ 5G របស់​មិត្តហ្វូន​ បាន​ចែក​រំលែក​ថា ៖ " ពិតជា​អស្ចារ្យ​មែន! ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​បច្ចេកវិទ្យា​ម្នាក់​ ខ្ញុំ​ព្យាយាម​សាកល្បង​ធ្វើ​តេស្ត​គ្រប់​បែបយ៉ាង​តែ 5G ពិត​ជា​ខុស​ប្លែក​ខ្លាំង​ "។

ល្បឿន​កាន់​តែ​លឿន​ជា​មួយ​បច្ចេកវិទ្យា​ថ្មី ចុង​ក្រោយ​បង្អស់​របស់​មិត្តហ្វូន។ ជា​មួយ​គ្នា​នេះ​ដែរ​ ឱកាស​ពិសេស​​សម្រាប់​អតិថិជន​មក​ទទួល​យក​នូវ​បទពិសោធន៍ នៃ​ការ​បង្ហាញ​បច្ចេកវិទ្យា 5G ជា​លើក​ដំបូង​ ដែល​ភាគ​ច្រើន​ប្រើប្រាស់​ទូរស័ព្ទ។ ក្រុមហ៊ុន មិត្តហ្វូន កំពុង​តែ​រៀបចំ​ដំណើរ​ការ​បច្ចេកវិទ្យា 5G ឲ្យ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ​​

មុខងារ​របស់​ 5G បាន​បើក​ឲ្យ​ប្រើប្រាស់​ទៅ​លើ​ផ្នែក​យ៉ាង​ច្រើន​ដូចជា ៖

  • តេស្ត​ល្បឿន 5G៖ បង្ហាញ​ពី​កម្រិត​ល្បឿន​មហា​លឿន​របស់ 5Gបើ​ធៀប​នឹង 4G នៅ​លើ​អេក្រង់​ធំ។ វា​មាន​ល្បឿន ១,៦ ជីហ្គាបៃ សម្រាប់​ការ​ដោនឡូត។
  • Insta360 Live Broadcast ៖ បង្ហាញ​វីដេអូ ៣៦០ដឺក្រ នៅ​លើ​អេក្រង់ ៦០អ៊ីញ​ដោយ​ការ​ភ្ជាប់​បច្ចេកវិទ្យា។
  • Insta360 ជាមួយ​ទូរទស្សន៍ និង​បង្ហាញ​នៅ​លើ​គណនី​ហ្វេសបុក យូធូប​ ដែល​អាច​បង្វិល​រូបភាព​លើ​ទូរស័ព្ទ​ដៃ​រហូត​ដល់ ៣៦០ ដឺ​ក្រ​។
  • 4K Video stream ៖ វីដេអូ​កម្រិត 4K លើ​អេក្រង់​ធំ​ទំហំ ៦០ អ៊ីញ។
  • Cloud Game 5G ៖ លេង​ហ្គេម 5G នៅ​លើ​ Cloud បាន​យ៉ាង​ស្រួល​ជា​មួយ​វីដេអូ​កម្រិត​ HD.
  • បទពិសោធន៍​ជា​មួយ VR ៖ ទស្សនា​ជា​មួយ​ហ្គេម និង​វីដេអូ​ហាក់​​ដូច​ពិតៗ​ជា​មួយ​បច្ចេកវិទ្យា VR លើ​អ៊ីនធឺណិត 5G។

ក្រុមហ៊ុន មិត្តហ្វូន ក៏​បាន​ផ្ដោត​ទៅ​លើ​សហគ្រាស និង Government Solutions ជា​មួយ​សេវាកម្ម​ថ្មីៗ ព្រម​ទាំង​ផលិត​ផល Fintech, Digital Contents, e-Government និង Smart City ជាដើម។ កាល​ពី​ថ្ងៃ​ទី ០៥ ខែ​កញ្ញា ឆ្នាំ ២០១៩នេះនៅ Showroom ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​មិត្តហ្វូន លើ​មហាវិថី​ម៉ៅសេទុង ( ២៤៥)។

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់