• 2019-09-05 03:46:00
  • ព័ត៌មាន

យក Instagram ធ្វើជាឆ្នាំងបាយ មួយឆ្នាំរកលុយបាន ៦៤ ០០០ ដុល្លារ

  • 2019-09-05 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexa Dellanos គឺ​ជា​បុគ្គល​ល្បី​មួយ​រូប​នៅ​លើ Instagram ដែល​មាន​អ្នក​ Follower ជាង ១ លាន​នាក់។ លើ​គណនី​របស់​នារី​វ័យ ២៣ ឆ្នាំ​រូប​នេះ ភាគ​ច្រើន​មាន​បង្ហោះ​រូប​បង្ហាញ​រាង​សិចស៊ី​របស់​ខ្លួន​ បែប​សប្បាយៗ​ ដែល​​ធ្វើ​ដូច​នេះ​ជួយ​ឲ្យ​នាង​រក​ចំណូល​បាន​ជាង ៦៤ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នារីដែលរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក រូបនេះនិយាយ​ថា​ ខ្លួន​អាច​រក​ចំណូល​ពី Instagram បាន​ច្រើន​ជាង ៣ ដង​ នៃ​​ប្រាក់​ខែ​ដែល​ទទួល​បាន​ពេល​ធ្វើ​ជា​អ្នក​កាសែត។ នាង​បញ្ជាក់​ថា​​ការ​​ជួល​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​លើ IG ម្ដង​ៗ អាច​ទទួល​បាន​កម្រៃ​ប្រហែល ៦ ០០០ ដុល្លារ។ ក្នុង​រូបភាព​​នាង​មិន​បាន​បង្ហាញ​អំពី​ម៉ាក ឬ ផលិតផល​​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ Tag និង​ដាក់​​ទីតាំង​ តាម​ការ​តម្រូវ​របស់​អតិថិជន​តែ​ប៉ុណ្ណោះ។

ជាក់​ស្ដែង​ក្នុង​រូបភាព​ថ្មីៗ​នេះ Alexa ឈរ​កាច់​រាង​នៅ​មុខ​រថយន្ត​ នៅ​ខាង​ក្រៅ​ហាង​អាហារ​មួយ​កន្លែង។ នាង​គ្រាន់​តែ​ធ្វើ​ការ​ Check In នៅ​ហាង​នោះ ដោយ​មិន​បាច់​បង្ហាញ​អាហារ ឬ​ទីធ្លា​របស់​ហាង ក៏​ទទួល​បាន​លុយ​ស្រួលៗ​ដែរ។

​សារព័ត៌មាន ​​​​The Sun បាន​ឲ្យ​ដឹង​ថា​ Alexa បាន​ចំណាយ​លុយ​ជាង ១៧ ០០០ ដុល្លារ​ក្នុង​ការ​វះកាត់​កែ​សម្ផស្ស ដែល​ធ្វើ​ដូច​នេះ​នាង​ជឿជាក់​ថា​នឹង​ជួយ​ឲ្យ​មាន​ Follower រឹត​តែ​ច្រើន៕

ចុចអាន ៖ Facebook ប្រើ​ហ្គេម​រក​លុយ​ពី​ក្មេងៗ ទាំងគ្មានការ​អនុញ្ញាត​ពី​អាណាព្យាបាល​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់