• 2019-08-22 22:21:22
  • ផលិតផលថ្មី

nova 5 ចំនួន​៤ស៊េរី ចេញមិន​ទាន់​បាន​ប៉ុន្មានផង Huawei នឹង​បញ្ចេញ​សិស្ស​ប្អូន​ទី​៥​ទៀត នៅថ្ងៃ​អាទិត្យ​នេះ

  • 2019-08-22 22:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei nova 5 ចំនួន ៤​ស៊េរី ដែល​រួមមាន៖ nova 5, nova 5 Pro, nova 5i និង nova 5i Pro ដែលក្រុមហ៊ុន​ទើបតែ​បញ្ចេញ​ថ្មីៗ​នេះ នឹងមាន​សិស្សប្អូនទី៥​មួយទៀត​គឺ nova 5T។

ស្មាតហ្វូនថ្មី​នេះ នឹងត្រូវ​ប្រកាស​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ «We Are Nova Fashion Showcase» ដែល​ធ្វើឡើង​នៅ​ម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែសីហា​ខាងមុខនេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Huawei មិន​បញ្ចេញ​ពី​លក្ខណៈ​សម្បត្តិរបស់​ស្មាតហ្វូន​ជំនាន់ក្រោយនេះ​លម្អិតឡើយ ប៉ុន្តែបើតាម​ការផ្សាយព័ត៌មាន​មួយចំនួនបង្ហាញ​ថា nova 5T នឹងមាន​ទំហំ​អេក្រង់​ត្រឹម ៥,៥អ៊ីង កម្រិត FHD+ មាន​ប្រជុយ​ទម្លុះ​អេក្រង់ ដែលជា​កាមេរ៉ា selfie និង​បំពាក់ Ram ៨GB ជាមួយ​ទំហំផ្ទុក ១២៨GB ឬ ២៥៨GB ជា​ពិសេស​គឺញាត់​ឈីប​ខ្លាំង Kirin ៩៨០៕

ប្រភព៖ GSMarena ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

មតិយោបល់