• 2019-08-19 01:26:44
  • ព័ត៌មាន

ត្រៀមលុយទៅ! iPhone 11 និង Apple Watch ថ្មីរំពឹងបង្ហាញខ្លួនក្នុងថ្ងៃតែមួយ

  • 2019-08-19 01:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ​គឺ​លោក Ming-Chi Kuo ​បាន​ព្យាករណ៍​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក Apple នឹង​ប្រកាស​បង្ហាញ​នាឡិកា​ឆ្លាតវៃ Apple Watch Series 5 ក្នុង​អំឡុង​ពេល​តែ​មួយ​នៃ​ការ​ចេញ​ផ្សាយ iPhone 11 នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​នា​ខែ​កញ្ញា។

ព្រឹត្តិការណ៍​យក្ស​របស់ Apple ឆ្នាំ​នេះ ទំនង​ជា​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ១០ ​កញ្ញា ឆ្នាំ ២០១៩។ ប្រសិន​ការ​ព្យាករណ៍​ក្លាយ​ជា​ការ​ពិត វា​ពិត​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​កាន់​ឆ្នាំ​ Apple ដែល​អាច​សម្ភោធ​ប្រើប្រាស់​ផលិតផល​ថ្មី​ពីរ​ក្នុង​តែ​មួយ។

នាឡិកា​ឆ្លាតវៃ​ជំនាន់​ទី ៥ នឹង​ចាប់​ផ្តើម​បំពាក់​អេក្រង់​ដែល​ទទួល​បាន​ការ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន DJI ដែល​ចាប់​ផ្តល់​ជូន​ប្រមាណ ១៥-២០ ភាគរយ​សម្រាប់​ឆ្នាំ ២០១៩ និង​ឡើង​ដល់ ៧០-៨០ ភាគរយ​នៅ​ឆ្នាំ ២០២១៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់