• 2019-08-14 04:11:45
  • ព័ត៌មាន

ស្មាតហ្វូន Samsung ឆ្នាំក្រោយអាចប្រើថ្មថ្មី មិនងាយផ្ទុះ សាកកន្លះម៉ោងពេញ

  • 2019-08-14 04:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Evan Blass បាន​បង្ហើប​ដំណឹង​ថ្មី​លើ​ Twitter ថា​ Samsung ជិត​បាន​សម្រេច​ក្នុង​ការ​ផលិត​នូវ​បច្ចេកវិទ្យា​ថ្ម​ទូរសព្ទ​ថ្មី ដែល​ធ្វើ​ពី​សារធាតុ​ក្រាហ្វីន (graphene) ដើម្បី​ជំនួស​ប្រភេទ​ថ្ម Li-ion ដែល​បាន​ប្រើប្រាស់​នៅ​លើ​ទូរសព្ទ​​ប៉ុន្មាន​ទសវត្ស​មក​ហើយ​។

ប្រភេទ​ថ្ម​ធ្វើ​ពី​ក្រាហ្វីន​នេះ​ផ្តល់​គុណសម្បត្តិ​ជា​ច្រើន​ដូចជា សាក​លឿន​ ស្តើង​ស្រាល ពត់​បាន ផ្ទុក​ថ្ម​បាន​ធំ និង​អាច​រក្សា​សីតុណ្ហភាព​ឲ្យ​នៅ​ថេរ​ ក្រោមកម្តៅ​ក្ដៅ​ មិនងាយផ្ទុះ។ ខុស​ពី​ថ្ម​ប្រភេទ Li-ion ដែល​ងាយ​នឹង​ផ្ទុះ​និង​ធ្លាក់​គុណភាព​ពេល​ប្រើប្រាស់​យូរ​។

Evan បាន​បញ្ជាក់​ថា​ Samsung រំពឹង​​ថា​នឹង​អាចបញ្ចេញ​បច្ចេកវិទ្យា​ថ្មី​នេះ​នៅ​លើ​ទូរសព្ទ​នៅ​ឆ្នាំ​ក្រោយ​ឬ ២០២១ ដែល​មាន​សមត្ថភាព​ក្នុង​ការ​សាក​ថ្ម​ឲ្យ​ពេញ​ ចំណាយ​ពេល​ត្រឹម​តែ​កន្លះ​ម៉ោង​។

ថ្ម​ប្រភេទ​ក្រាហ្វីន​នេះ មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី​ឡើយ​ មាន​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា Panasonic, Huawei... ដែល​បាន​ខិត​ខំ​ជា​ច្រើន​ឆ្នាំ​ ដើម្បី​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​បាន​ដល់​ដៃ​អ្នក​ប្រើប្រាស់​។ ប្រសិន​ជា​ Samsung អាច​បញ្ចេញ​ថ្ម​ប្រភេទ​នេះ​បាន​មែន​ យើង​អាច​នឹង​ឃើញ​ថ្ម ដែល​អាច​ពត់​បាន​ ហើយ​ទូរសព្ទ​ថ្មី​នឹង​អាច​មាន​ទំហំ​ថ្ម​ធំ​ជាង​មុន​៕​​

អានបន្ត ៖ ស្មាតហ្វូនតម្លៃធូរ ជួយឲ្យ Samsung ឡើងកូដខ្លាំងនៅទីផ្សារអឺរ៉ុប

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់