• 2019-08-13 03:30:02
  • ព័ត៌មាន

ស្មាតហ្វូនតម្លៃធូរ ជួយឲ្យ Samsung ឡើងកូដខ្លាំងនៅទីផ្សារអឺរ៉ុប

  • 2019-08-13 03:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Canalys មាន​របាយការណ៍​ថ្មី បង្ហាញ​អំពី​ស្ថានភាព​​ស្មាតហ្វូន​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩​ ដែល​គេ​ឃើញ​ថា​ Samsung បាន​កើន​ឡើង​ចំនួន​លក់​ច្រើន តាម​រយៈ​​ការ​បញ្ចេញ​លក់​ស្មាតហ្វូន​ Galaxy A ដែល​មាន​តម្លៃ​ធូរ។

​​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​ទាំង ៥ នៅ​អឺរ៉ុប គឺ​មាន​ម៉ូដែល Galaxy A50 លក់​បាន ៣,២ លាន​គ្រឿង ម៉ូដែល A40 លក់​បាន ២,២ លាន​គ្រឿង ម៉ូដែល Redmi Note 7 លក់​បាន ២,០ លានគ្រឿង ម៉ូដែល Galaxy A20e លក់បាន ១,៩ លានគ្រឿង និង​ iPhone XR លក់​បាន ១,៨ លាន​គ្រឿង។

Samsung ក្ដោប​ក្ដាប់​ទីផ្សារ​ធំ​ជាង​គេ ដោយ​​លក់​ស្មាតហ្វូន​បាន ១៨,៣ លាន​គ្រឿង កាន់​កាប់​ទីផ្សារ ៤០,៦% ដែល​កើន​ឡើង​ ២០% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ Huawei ឈរ​លេខ​ពីរ​ជា​មួយ​ចំនួន​លក់ ៨,៥ លាន​គ្រឿង​ ក្ដោប​ក្ដាប់​ទីផ្សារ​ ១៨,៨% ថយ​ចុះ ១៦%។ លេខ​ ៣ បាន​លើ​ Apple មាន​ទីផ្សារ ១៤,១% លក់​បាន​ ៦,៤ លាន​គ្រឿង ថយ​ចុះ ១៧%។

​Xiaomi ម៉ាក​ទូរសព្ទ​ចិន សង្កេត​ឃើញ​ថា​មាន​កំណើន​ខ្លាំង​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ដែល​កើន​ឡើង​ចំនួន​លក់​ ៤៨% ខណៈ​ដែល​ម៉ាក​ទូរសព្ទ Nokia ធ្លាក់​ចុះ​ចំនួន​លក់ ១៨%។ គិត​ជា​រួម​​​​ទីផ្សារ​ស្មាតហ្វូន​​នៅ​អឺរ៉ុប មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ឡើយ បើ​ធៀប​នឹង​ឆ្នាំ​មុន៕​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់