• 2019-08-12 04:23:21
  • ព័ត៌មាន

​ពី​មុន​ OnePlus 7 Pro ​លឿន​ជាង​គេ​ ​​ឥឡូវ​មាន​អ្នក​ប្រជែង​តំណែង​ហើយ​

  • 2019-08-12 04:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តំណែង​ជើងឯក​ទូរសព្ទ​ល្បឿន​លឿន​ជាង​គេ​បាន​ទៅ​លើ OnePlus 7 Pro ​ដែល​ទទួល​បាន​ពិន្ទុ​ដល់​ទៅ ​៣៧៣៩៥៣ ឯណោះ​លើ AnTuTu កាល​ពី​ប្រកាស​បង្ហាញ​មុខ​នៅ​​ខែ​ឧសភា កន្លងទៅ។ ​

Galaxy Note 10 និង OnePlus 7 Pro

​ស្រាប់​តែ​ថ្មីៗ​នេះ​យោង​តាម​ប្រភព​ពី​ iceuniverse ​បាន​​ឲ្យ​ដឹង​ថា​ ​ស្មាតហ្វូន​ប៊ិច​ Galaxy Note 10 ​បាន​វ៉ា​ដាច់​យក​តំណែង​ស្មាតហ្វូន​ដំណើរការ​លឿន​រហ័ស​ជាង​គេ ដោយ​ដាក់​តេស្ត​លើ​កម្មវិធី AndroBench​(មិន​បានបញ្ជាក់​ពិន្ទុ​នោះ​ដែល Note 10 ​ដណ្តើម​បាន​នោះ​ទេ។

​យ៉ាង​ណា​មិញ ​លទ្ធ​ផល​បង្ហាញ​ថា ​Note 10 ​មាន​ល្បឿន​ read ​ដល់​ទៅ ១៥៧៧.១៤ MB/s ​តាម​ពី​ក្រោយ​ដោយ Galaxy Fold ​​មាន​ល្បឿន read ​គឺ​ ១៤៧៨.៨៥ MB/s ខណៈ​ដែល OnePlus 7 Pro ​មាន​ល្បឿន read ​ត្រឹម​ ១៤៧១.៨ MB/s។

​ព្រម​ជាមួយ​នឹង​ដំណើការ​ដោយ​ប្រព័ន្ធ​ថ្មី(UFS 3.0) ​របស់ Samsung ​បាន​ជួយ​ឲ្យ​ស្មាតហ្វូន​ដំណើការ​លឿន​ទ្វេរ​ដង ​ហើយ​ក៏​ជា​ឃ្លាំង​ទុក​ឯកសារ​ដ៏​សម្បើម​សម្រាប់​ទូរសព្ទ​នា​បច្ចុប្បន្ន​ដែល​ត្រូវការ​កន្លែង​ធំ​បែប​នេះ​តួ​យ៉ាង​ដូច Note 10+ តែ​ម្តង​មេម៉ូរី​ម៉ាស៊ីន​ឡើង​ដល់​ 512GB។

​សង្កេត​ឃើញ​ថា​ ស្មាតហ្វូន​ចេញ​ថ្មី​ចុង​ក្រោយ​បំផុត​នៅ​លើ​ទីផ្សារ​មាន​តែ ៣ ​ម៉ូឌែល​នេះ​ប៉ុណ្ណោះ​ដែល​ប្រើ UFS 3.0 ​(Universal Flash Storage ជំនាន់​ចុង​ក្រោយ​ 3.0)។​

Samsung eUFS

UFS 3.0 បាន​ប្រកាស​ចេញ​ដំបូង​នៅ​ដើម​ឆ្នាំ ២០១៨ ដោយ​អាច​ជួយ​ឲ្យ​កម្មវិធី​បើក​លឿន​ជាង​មុន, ចូល​ទៅ​កាន់​ File លឿន​ជាង​មុខ ហើយ​អាច​ឲ្យ​ហ្គេម​​បើក​លឿន​ជាង​​មុន​ផង​ដែរ បើ​ប្រៀប​នឹង​ UFS 2.1 ដែល​ប្រើ​លើ​ស្មាតហ្វូន​កំពូល​ភាគ​ច្រើន​។ ទូរសព្ទ​ដែល​ប្រើ UFS 3.0 ក៏​អាច​បើក​ចេញ​បាន​លឿន និង​មាន​សមត្ថភាព​ទ្រទ្រង់​រូបភាព​ និង​វីដេអូ​ទំហំ​ធំ បាន​ដោយ​ងាយ​ទៀត​ផង៕

តេស្តចេញនៅលើ Galaxy Fold
តេស្តចេញនៅលើ OnePlus 7 Pro
តេស្តចេញនៅលើ Galaxy Note 10

ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា

មតិយោបល់