• 2019-08-12 03:32:01
  • ផលិតផលថ្មី

Samsung ប្រកាស​ចេញកាមេរ៉ាស្មាតហ្វូនទំហំ 108 MP ទុកឲ្យ Xiaomi ប្រើផ្ដាច់មុខមុនគេ

  • 2019-08-12 03:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១២ ខែ​សីហា​នេះ​ផ្នែក​អភិវឌ្ឍន៍​កាមេរ៉ា​របស់​ Samsung (Samsung ISOCELL) បាន​ប្រកាស​ចេញ​នូវ Sensor ថ្មី​ទំហំ ១០៨ MP សម្រាប់​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន ដែល​នេះ​ជា​ Sensor ធំ​ជាង​គេ​បំផុត​មួយ​​ក្នុង​សហគ្រាស​ស្មាតហ្វូន។

Sensor នេះ​គឺ​​ជា​ការ​សហការ​ផលិត​រវាង​​ Samsung ជា​មួយ​នឹង Xiaomi ហើយ​ Xiaomi នឹង​ប្រើ​ប្រាស់​ Sensor នេះ​មុន​គេ លើ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​ដែល​អាច​ជា​ម៉ូដែល Mi Mix 4 ដោយ​​នឹង​ចេញ​នា​ឆ្នាំ ២០១៩ នេះ​ផ្ទាល់។

Sensor ទំហំ ១០៨ MP គឺ​ជា​ម៉ូដែល​ ISOCELL Bright HMX ដែល​វា​ជា​ Sensor រូបភាព​ដំបូង​គេ​ក្នុង​សហគ្រាស​ មាន​ទំហំ​ភីកសែល​​លើស​ពី ១០០ លាន។ Sensor នេះ​អាច​ផលិត​រូបភាព​បាន​ច្បាស់​ល្អ​ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពន្លឺ​បែប​ណា ដោយ​សារ​មាន​ Sensor ទំហំ​ធំ ១/១,៣៣ អ៊ីញ អាច​ស្រូប​ពន្លឺ​បាន​ច្រើន​ជាង​ Sensor ទំហំ​តូច​ជាង​នេះ។

Sensor ថ្មីរបស់ Samsung

HMX ក៏​អាច​ទ្រាំទ្រ​ការ​ថត​វីដេអូ​ក្នុង​កម្រិត​ដល់​ 6K (៦០១៦ x ៣៣៨៤) ក្នុង​ល្បឿន ៣០ ប្លង់​ក្នុង​មួយ​វិនាទី​ផង​ដែរ។ ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ Sensor ថ្មី​នេះ នឹង​ចាប់​ផ្ដើម​នា​ចុង​ខែ​សីហា៕​​

**ចុចអាន៖ **

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់