- 2019-08-05 02:58:14
- ផលិតផលថ្មី
ឡាន SUV អគ្គិសនី Razer មានផលិតត្រឹម ៨៨ គ្រឿងក្នុងលោក
- 2019-08-05 02:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន SUV អគ្គិសនី Razer មានផលិតត្រឹម ៨៨ គ្រឿងក្នុងលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត NIO និងក្រុមហ៊ុនជំនាញផលិតគ្រឿងអេឡិចត្រូនិក Razer បានសហការគ្នាផលិតរថយន្ត NIO ES6 Night Explorer Limited Edition ដែលមានរចនារូបរាងពិសេស រំលេចនូវអត្តសញ្ញាណរបស់ Razer គឺភ្លើងសញ្ញាពណ៌បៃតង។
រថយន្តនេះ NIO បានបញ្ជាក់ថានឹងផលិតរថយន្តដែលកែច្នៃពិសេសនេះត្រឹម ៨៨ គ្រឿងប៉ុណ្ណោះ ហើយវាមានលក់តែនៅប្រទេសចិន ក្នុងតម្លៃប្រមាណ ៦៧ ៤១៩ ដុល្លារ ។
រូបរាងវាជាចំណុចលេចធ្លោមួយ ប៉ុន្តែលក្ខណៈសម្បត្តិគ្រឿងក្នុងក៏មិនធម្មតាដែរ។ រថយន្តអគ្គិសនីនេះមានម៉ូទ័រដែលអាចផលិតកម្លាំងបាន ៥៤៤ សេះ ដែលអាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៤,៧ វិនាទី៕
ចុចអាន៖