• 2019-07-19 07:31:58
  • ព័ត៌មាន

រឿងពិតពីបុរសម្នាក់បង្កើត event ល្បីក្នុង​ Facebook ទាក់ទងនឹងកន្លែងសម្ងាត់អាមេរិក

  • 2019-07-19 07:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Area 51 ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​ដាច់​ស្រយាល​ក្នុង​រដ្ឋ Nevada នៃ​ទីក្រុង​អាមេរិក​។ តំបន់​នេះ​ជា​កន្លែង​ ដែល​អាមេរិក​ធ្វើ​តេស្ដ​និង​ផលិត​នូវ​យន្តហោះ​ចំបាំង​របស់​ខ្លួន ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ឆ្នាំ ២០១៣​​ តែ​ឆ្នាំ​បង្កើត​ពុំ​ដឹង​ច្បាស់​ឡើយ​។ Area 51 ជា​កន្លែង​ល្បី​និង​អាថ៌កំបាំង​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

គេ​សង្ស័យ​ថា រដ្ឋាភិបាល​អាមេរិក​មាន​ទំនាក់ទំនង​សម្ងាត់​​ជាមួយ​មនុស្ស​ភព​ផ្សេង ឬ​ហៅថា​ Alien និង​​ធ្វើ​តេស្ដ​ថាស​ហោះ​​(UFO) នៅ​ក្នុង​​តំបន់​នោះ​ ដោយ​មាន​ការ​រាយការណ៍​ជារឿយៗ​​ថា តំបន់​នេះ​តែងតែ​ឃើញ​មាន ថាសហោះ​ហោះ​កាត់​។ នៅ​ក្នុង​ឆ្នាំ ១៩៨៩, លោក Bob Lazar ​ដែល​ធ្លាប់​ធ្វើ​ការ​នៅ Area 51 បាន​និយាយ​ថា​ ខ្លួន​ធ្លាប់​សហការ​ក្នុង​ការ​ផលិត​ថាសហោះ​ផង​ដែរ​។

ការ​សង្ស័យ​នេះ​មាន​រយៈពេល​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ថ្មីៗ​នេះ មាន​ការ​ផ្ទុះ​នូវ​ចំណាប់​អារម្មណ៍​ដោយ​មាន​បុគ្គល​មួយ​រូប​ឈ្មោះ ''Matty Roberts'' ​បាន​បង្កើត​ event មួយ​ក្នុង​ Facebook ​គឺ “Storm Area 51, They Can’t Stop All of Us”  ដែល​ទាក់​ទាញ​មនុស្ស​បាន​ច្រើន​ជាង​ ១ លាន​នាក់​។ ការ​ផុស​នេះ​គឺ​ក្នុង​ន័យ​និយាយ​លេង​​តែ​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​នឹក​ស្មាន​ថា មាន​ភាព​ល្បី​ល្បាញ​ដល់​ថ្នាក់​នេះ​ដែរ​។ ​

Area 51 មាន​ការ​យាម​ ២៤ ម៉ោង យ៉ាង​តឹង​រឹង មនុស្ស​ធម្មតា​មិន​អាច​ចូល​កើត​ឡើយ សូម្បី​តែ​ថត​រូប​ក៏​ពុំ​អនុញ្ញាត​ដែរ​​ បើ​គេ​ចាប់​បាន​នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់ ១០០០ ដុល្លារ ឬ ដាក់​ពន្ធនាគារ​រយៈពេល​ ៦ ខែ ឬ​អនុវត្ត​ការ​ពិន័យ​ទាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់