• 2019-07-05 10:21:02
  • ព័ត៌មាន

មកមើលសមត្ថភាព Zoom របស់ OPPO​ ​Reno​ បានដឹងថា ​ច្បាស់​ទែង!

  • 2019-07-05 10:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​ប្រកាស​ខ្លួន​ជា​សាធារណៈ​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​និង​ ​នៅ​លើ​ទីផ្សារ​សកល​រួចមក។ ស្មាតហ្វូនស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​គឺ​ ​Reno​ ​Series​ ​ដែល​មាន​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​ធម្មតា​ ​និង​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​បាន​ធ្វើឲ្យ​ពិភព​ទូរសព្ទ​មាន​ភាព​រង្គោះ​រង្គើរ​ ​ដោយសារតែ​វា​មាន​សមត្ថភាព​ ​Zoom​ ​ដ៏​វិសេសវិសាល​របស់​វា​ ​បាន​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ជាច្រើន​នាក់​បាន​សម្រុក​ថត​ ​និង​​បញ្ចេញ​រូបភាព​ដែល​ធ្លាប់តែ​នៅ​ទីតាំង​ដ៏​សែន​ឆ្ងាយ​ ​មិន​អាច​មើលឃើញ​នឹង​ភ្នែក​បាន​ ​ឲ្យ​មកកាន់​តែ​កៀក​នឹង​ភ្នែក​តែម្តង​។​

អាគារ​ ​Burj​ ​Khalifa ​ទី​ក្រុង​ឌូ​បៃ

​ជាក់ស្តែង​ដូចជា ​រូបភាព​ទាំងពីរ​នេះ​​គឺ​ ​Zoom​ ​យក​អាគា​ភ្លោះ​ ​Petronas​ ​កប់​ពពក​ ​និង​​ខ្ពស់​ជាងគេ​ ​ដ៏​ល្បីល្បាញ​ប្រចាំ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួ​ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ ​Zoom​ ​យក​រូបភាព​អាគារ​ ​Burj​ ​Khalifa​ ​ដ៏​សែន​ខ្ពស់កប់ពពក​ប្រចាំ​នៅ​ទី​ក្រុង​ឌូ​បៃ​ ​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់រួម​ ​បាន​យ៉ាង​ច្បាស់​ ​និង​​កាន់តែ​កៀក​ភ្នែក​ថែមទៀត​ផង​។​ ​

អាគា​ភ្លោះ​ ​Petronas នៅ​ទីក្រុង​កូឡា​ឡាំ​ពួ

​ដូច​អ្នក​ធ្លាប់​ដឹង​ស្រាប់ហើយ​ថា​ កាលពី​ព្រឹត្តិ​ការណ៍​ ​MWC​ ​នៅ​ទីក្រុង​ ​Barcelona​ ​ប្រទេស​អេស្ប៉ាញ​ ​ក្រុមហ៊ុន​ ​OPPO​ ​បាន​ប្រកាស​ថា​ខ្លួនឯង​ថា​ ​នឹង​មាន​ម៉ូ​ឌែល​ស៊េរី​ថ្មី​ ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ ​Zoom​ ​ត្រឹមតែ១០ដង​ប៉ុណ្ណោះ​។

ប៉ុន្តែ​ក្រោយមក​ប្រកាស​បង្ហាញខ្លួន​ជា​ផ្លូវការ​ ​OPPO​ ​បែរជា​លេង​មួយ​ក្បាច់​ឡើង​ដាច់​ផ្ងារ​តែម្តង​ ​គឺ​វា​បាន​បង្ហាញខ្លួន​កូនច្បង​ត្រកូល​ ​Reno​ ​ដែល​មានឈ្មោះ​ថា​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​ដែល​មានកម្រិត​ ​Zoom​ ​ឡើង​ដល់ទៅ៦០ដង​។

​ដូច​ក្នុង​រូបភាព​នេះ​(​បង្កប់​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​)​ ​ ​គឹ​វា​បាន​ចាប់ផ្តើម​ ​Zoom​ ​ពី​កម្រិត 2X​ ​ទៅ10X​ ​និង​ ​ហក់​ឡើង​ ​60X​ ​តែម្តង​ ​ជា​កម្រិត​ ​Zoom​ ​ដែល​មាន​ប្រវែង​ជាងគេ​បំផុត​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ទាំងអស់​ ​។​

​សូម​បញ្ជាក់​ថា​ កាមេរ៉ា​ក្រោយ​របស់​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​មាន​ចំនួន៣គ្រាប់​ ​ដែល​មានមុខ​ងារ​សំ​ខាន់​ៗ​ដូចជា​ ​កាមេរ៉ា​មេ​ទំហំ​ ​48MP​ ​ឬ​ ​(​Main​ ​Camera​)​ ​+​ ​កាមេរ៉ា​ទំហំ​ ​8MP​ ​ជា​កាមេរ៉ា​ពង្រីក​មុំ​ថត​ ​ឬ​ ​(​Wide​ ​Angle​ ​Camera​)​ ​+​ ​កាមេរ៉ា​ទំហំ​ ​13MP​ ​ជា​កាមេរ៉ា​ ​Zoom​ ​ប្រវែង​វែង​ ​ឬ​ ​(​Telephoto​ ​Camera​)​ ​ដែល​មាន​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​ដ៏​ល្បីល្បាញ​ជាងគេ​ ​ដោយ​វា​អាច​ ​Zoom​ ​បាន​កាន់តែ​ឆ្ងាយ​ហួសពី​ការ​រំពឹង​ទុក​ ​ដូច​ពាក្យ​ថា​ ​“​OPPO​ ​Reno​ ​លើស​ពី​អ្វី​ដែល​អ្នកមើល​ឃើញ​”​។​

​មិន​តែប៉ុណ្ណោះ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​លនេះ​ក៏​មានមុខ​ងារ​ ​Ultra​ ​Night​ ​Mode​ ​2.0​ ​ដើម្បី​ផលិត​ពណ៌​ដ៏​ស្រស់​ឆើតឆាយ​ប្រកបដោយ​គុណភាព​ច្បាស់​ល្អ​នៅ​ទី​ងងឹត​តាមរយៈ​បន្ទះ​ឆ្លាតវៃ​នៃHDR​ ​និង​ ​Multi​-​Frame​ ​Noise​ ​ផង​ដែរ​ ​ដោ​យម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​ដ៏​អស្ចារ្យ​នេះ​ ​មាន តម្លៃ​ ​៨៩៩ ដុល្លារ​ប៉ុណ្ណោះ​៕​

អត្ថបទ៖ រក្សា

មតិយោបល់