• 2019-07-03 04:55:07
  • ព័ត៌មាន

វិធី​មួយ ​ដឹង​បាន​លឿន​បំផុត ​បើ​មាន​គេ​ Log-in ចូល​អាខោន​ Facebook ​

  • 2019-07-03 04:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​បំរុង​ទុក​មុន ពី​ការ​លួច​ចូល​ទៅ​កាន់​គណនី Facebook ដូចជា ដាក់​លេខ​កូដ​២ ជាន់, ចូល​ទៅ​មើល​ Gmail និង​វិធី​ផ្សេង​ទៀត​​ជាដើម។ ​យ៉ាង​ណាមិញ ​ក្រុម​ការងារ​សូម​ណែនាំ​ឲ្យ​ប្រើប្រាស់​វិធី​មួយ​ដូច​ខាង​ក្រោម ​គឺ​ដឹង​បាន​លឿន​បំផុត ​បើ​មាន​គេ​ Log-in ចូល​តាម​រយៈ​ឆាត។

Get Alert

ដំបូង​ចុច​លើ​រូប​របស់​អ្នក ហើយ​រើស​យក​សញ្ញាចុច ៣ ​បន្ទាប់​មក​ចុច​​យក​ពាក្យ​ថា View privacy shortcut → Account Security រើស​យក​ពាក្យ​ថា Get Alert About Unrecognized logins

ជំហាន​បន្ទាប់​អ្នក​ត្រូវ​ចុច​យក​ពាក្យ ON ទាំង ៣ ជម្រើស ​ឬ​បើក​មួយ​ណា​ក៏​បាន​តាម​ចិត្ត​អ្នក(មាន​ Notification, Chat និង Email)។

​ជា​ចុងក្រោយ​អ្វី​ដែល​ត្រូវ​ធ្វើ ​បើ​មាន​គេ​ព្យាយាម​លួច​ចូល​ ​អ្នក​ត្រូវ​បិទ Log-out Facebook ​នោះ ហើយ​ប្ដូរ​ Password ​ជា​បន្ទាន់។ ​រីឯ​លេខ​សម្ងាត់​ត្រូវ​ដាក់​ឲ្យ​បាន​យ៉ាង​តិច ៨ ​ខ្ទង់​រួម​មាន​ លេខ ​សញ្ញា ​អក្សរ​ឡា​តាំង ជាដើម៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់