• 2019-06-19 04:45:15
  • ព័ត៌មាន

រ៉ូបូត​មួយ ​ចេះ​ត​ដៃ​ វៃ​​ជាមួយ​មនុស្ស​ស្ដែង​ៗ​​​(មាន​វីដេអូ)

  • 2019-06-19 04:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​យន្ត ​ឬ​រ៉ូបូត​មួយ​ឈ្មោះ​ថា Robotlar ដែល​ជា​គម្រោង​របស់​វិស្វករ​មួយ​ជនជាតិ​តួគី​មួយ​ក្រុម​ ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​លើ​អ៊ីនធើណិត ​ក៏​ព្រោះ​តែ​រ៉ូបូត​មួយ​នោះ​ ​ចេះ​វៃ​ ត​ដៃ​ជាមួយ​មនុស្ស​ស្ដែង​ៗ​ពេល​កំពុង​តេស្ត ​ធ្វើ​ឲ្យ​អ្នក​ពិសោធន៍​ទាំង​នោះ​រត់​ចេញ​ក្រៅបន្ទប់​យ៉ាង​លឿន។

រូបតំណាង

​ត្បិត​ថា​​រ៉ូបូត​ Robotlar នេះ​មិន​ទាន់​បាន​បំពាក់​រូបរាង​ឲ្យ​ដូច​ទៅ​នឹង​អ្វី​ពិតប្រាកដ​​មែន ​ប៉ុន្តែ​ការ​ផលិត​ដោយ​វិស្វករ​ជំនាញ​​ទាំង​នោះ ​ហាក់​ជិត​នឹង​រួចរាល់​ទាំងស្រុង​ហើយ។ Robotlar មាន​សមត្ថភាព​អាច​ក្រោក​ឡើង​វិញ​បាន ក្រោយ​ពេល​ត្រូវ​គេ​វៃ​ឲ្យ​ដួល ​និង​ចេះ​ទទួល​យក​ឥវ៉ាន់​ដែល​គេ​បោះ​ឲ្យ​វា ​និង​ជាពិសេស​អាច​ត​ដៃ​បាន​ ពេល​គេ​វាយ​វា​ផង​ដែរ។​

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានជាភាសាតួគីមួយ ប្រែសម្រួលជាអង់គ្លេស បានបង្ហើបឲ្យ​ដឹងថា វីដេអូកន្លែងរ៉ូបូតចេះតបត ឬក្រោកឡើងនោះ ជាបច្ចេកទេសកាត់ត និង​ប្រើបច្ចេកវិទ្យា computer-made images ឲ្យវត្ថុមានចលនាចេះធ្វើសកម្មភាពវាយតប់ជាដើម៕

​ចង់​ដឹង​ច្បាស់ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ Tu Sureewan ប្រែ​សម្រួល៖ រក្សា

មតិយោបល់