- 2019-06-16 04:54:56
- ព័ត៌មាន
យុវជនមួយក្រុមបង្កើតមនុស្សយន្ត AI ចេះនិយាយខ្មែរ-អង់គ្លេស ប្រាប់ផលវិបាកទម្រាំធ្វើបាន!
- 2019-06-16 04:54:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនមួយក្រុមបង្កើតមនុស្សយន្ត AI ចេះនិយាយខ្មែរ-អង់គ្លេស ប្រាប់ផលវិបាកទម្រាំធ្វើបាន!
ចន្លោះមិនឃើញ
រ៉ូបូតថ្មីដំបូងបង្អស់នៅកម្ពុជាឈ្មោះថា រ៉ូបូខេម ព្រះកុសមៈ(Robocam preah Kossomak) មកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(Preah Kossomak Polytechnic Institute - PPI) គឺជាប្រភេទរ៉ូបូត Humanoid ដែលរូបរាងដូចមនុស្ស មានសមត្ថភាពខ្ពស់ក្នុងការប្រាស្រ័យ ទាក់ទងជាមួយមនុស្សក្នុងការឆ្លើយឆ្លង និងធ្វើសកម្មភាពផ្សេងៗ។
Robocam ចែកចេញជា ៣ ផ្នែកដូចជា៖ ក្បាល ខ្លួន និងជើង។
ផ្នែកក្បាល របស់រ៉ូបូតអាចងាក ឬធ្វើចលនាបត់ ឆ្វេងស្តាំ ដូចមនុស្សទូទៅ ចំណែកភ្នែកអាចបើក បិទ និងមានកាមេរ៉ាបង្កប់លើថ្ងាសសម្រាប់មើល រីឯមាត់អាចធ្វើការនិយាយ ស្របគ្នាជាមួយភាសា ដែលខ្លួននឹងនិយាយ។ ទន្ទឹមនឹងនេះផ្នែកក្បាល ក៏មានសក់ និងស្រោប silicon លើក្បាល មនុស្សយន្ត មានលក្ខណៈដូចមុខមាត់មនុស្ស។
ផ្នែកខ្លួន នៅត្រង់កណ្តាលទ្រូង មានអេក្រង់សម្រាប់បង្ហាញពីប្រព័ន្ធប្រតិបត្តិការ ឬ សម្រាប់ ការបន្ថែមកម្មវិធីផ្សេងៗ។ ផ្នែកខ្លួននេះដែរត្រូវបានផលិតឡើងដោយជរ័ ប្រភេទ PLA ដោយប្រើប្រាស់ម៉ាស៊ីន 3D printer ។
ចំណែក ដៃ អាចធ្វើចលនា ចាប់កាន់ និងលើកចុះឡើង ប៉ុន្តែមិនទាន់បានល្អ ដូច កាយវិការ មនុស្សនៅឡើយទេ។
រីឯផ្នែក ជើង របស់រ៉ូបូត អាចធ្វើចលនាដើរបានផងដែរ។ រ៉ូបូតនេះ ក៏មាន ខោ ដែរ តែមិនមែនជា សាច់ក្រណាត់ ធម្មតានោះទេ គឺជាខោដែលនឹងយកមកបិទលើលោហៈ ដើម្បីបិទបាំង គ្រឿងខាងក្នុងរបស់រ៉ូបូត។ ផ្នែកនេះបានតម្លើងដោយយកម៉ូទ័រស្វាន់ ម៉ូទ័រកញ្ចក់ឡានមកផ្គុំតម្លើង។
ចំពោះផលលំបាកវិញលោក សុភ័ណ វោហា បញ្ជាក់ថាក្រុម របស់លោក សុទ្ធជាវិស្វករ អគ្គិសនី និងអេឡិចត្រូនិក ចំណែកផ្នែកមេកានិក សមាជិករបស់លោកទាំងអស់ មិនមានជំនាញឡើយ ដូចនេះលោកត្រូវងាកមកសិក្សាជំនាញមេកានិកបន្ថែម រួមទាំងការរចនា (Design) រូបរាងនិងគំនិត ក្នុងការធ្វើឲ្យចលនារបស់រ៉ូបូតដំណើរការបានល្អ និងចំណាយពេលធ្វើតេស្តជាច្រើនលើក។
ចំណែក Program សម្រាប់រ៉ូបូតនេះចែកចេញជា ២ ផ្នែករួមមាន៖ ផ្នែក program របស់អេឡិចត្រូនិកសម្រាប់ប្រើលើការបញ្ជាផ្នែកក្បាល និងតួខ្លួនទាំងអស់។ ចំណែកមួយទៀតគឺ pragram ខាងផ្នែក IT។
សមាជិកមួយរូបទៀតលោក ជ្រិន ជីវ៉ា ជាគ្រូបង្រៀនផ្នែក Program Electronic បាន បង្ហាញពីការលំបាកទាក់ទងនឹង Program ថា៖ "យើងប្រើភាសា Python ធ្វើម៉េចឲ្យរ៉ូបូតចេះ គិតពិចារណា និងឆ្លើយឆ្លងជាមួយមនុស្សបាន។ មួយទៀតបញ្ហាខាងភាសាខ្មែរ គឺពិបាកក្នុងការកំណត់ ឲ្យរ៉ូបូតទទួលបាន ព័ត៌មានពីមនុស្សដែលនិយាយភាសាខ្មែរបន្តិច ទាំងសំឡេង និងការឆ្លើយឆ្លង តែបើអង់គ្លេស អត់មានបញ្ហាទេ។ លោកបានបន្ថែមថា យើងយក System របស់ google ដែលជាសំឡេងស្រីមកប្រើ តែយើងបានកែច្នៃឲ្យទៅជាសំឡេងប្រុស ហើយខ្ញុំបង្កើតវាដោយខ្លួនឯង"។
រ៉ូបូតឈ្មោះ Robocam នេះមានអាយុ ១ ឆ្នាំទម្ងន់ ៤៥ គីឡូក្រាមកម្ពស់ ១.៥៨ សង់ទីម៉ែត្រ និងត្រូវបានផលិតឡើងដោយសមាជិកចំនួន ១៤ នាក់ដោយប្រើរយៈពេលប្រមាណជាង ១ ឆ្នាំ ៕
មកទស្សនាវីដេអូ៖
មកទស្សនាសកម្មភាពកំពុងតម្លើង និងកំពុងតាំងពិពិរណ៍៖
អត្ថបទទាក់ទង៖