• 2019-06-07 04:02:47
  • ព័ត៌មាន

ខ្លាំង​បាត់! MSI លេង​បាញ់​ Apple មួយឆ្ងាញ់រឿង​ជើង​ទម្រ​តម្លៃ ៩៩៩ ដុល្លារ

  • 2019-06-07 04:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទទួល​បាន​ការ​រិះគន់​មិន​តិច​ទេ ចំពោះ​ជើង​ទម្រ​សម្រាប់​អេក្រង់​ Pro Display XDR ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ ៩៩៩ ដុល្លារ​ឯណោះ។ ពេល​នេះ​សូម្បីតែ​ក្រុមហ៊ុន​ផលិត​គ្រឿង​កុំព្យូទ័រ MSI ​​ក៏​បាន​ចេញ​មុខ​​លេង​សើច​នឹង​ Apple ក្នុង​ការ​ផ្សាយ​អំពី​អេក្រង់ 5K របស់​ខ្លួន​ផង​ដែរ។

​​​​​​MSI បាន​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​​នៅ​លើ​​គណនី​ Twitter របស់​ខ្លួន​ដែល​ផ្សាយ​អំពី​អេក្រង់​​ 5K Prestige និង​បាន​ឌឺដង​មួយ​ឆ្ងាញ់​ដាក់​​ជើង​ទម្រ​តម្លៃ ៩៩៩ ដុល្លារ។ អេក្រង់ 5K របស់ MSI មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ (រំពឹង​ថា​ចេញ​នៅ​ឆ្នាំ ២០២០) ប៉ុន្តែ​ក្រុមហ៊ុន​បាន​យក​ឱកាស​នេះ​បង្ហាញ​ថា​អេក្រង់​​របស់​ខ្លួន​មាន​តម្លៃ​សម​ទំនង​ជាង​បើ​ធៀប​នឹង​ជើង​ទម្រ​របស់ Apple។

​​យ៉ាងណាក្ដី​អេក្រង់ MSI Prestige នេះ​មិន​មែន​ជា​អេក្រង់​ 5K ពិត​នោះ​ទេ។ តាម​ពិត​ជា​អេក្រង់​អាច​បង្ហាញ​រូប​ក្នុង​កម្រិត 5K2K (5120x2160) ប្រើ​ប្រាស់​រន្ធ​ USB-C និង​​មាន​តួ​ខ្លួន​ផលិត​ឡើង​ពី​​ប្លាស្ទិក ហើយ​​មិន​មាន​មុខងារ​ពិសេសៗ​ដូច​មាន​លើ​អេក្រង់​ Pro Display DXR របស់ Apple នោះ​ទេ។ ខាង​ក្រោម​ជា​រូបរាង​ពិត​របស់​ 5K Prestige ៖​​

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់