• 2019-06-03 02:21:07
  • ផលិតផលថ្មី

Suzuki បញ្ចេញ​ម៉ូតូ​ស៊េរី​ថ្មីមួយ មាន​លក់​ដំបូង​នៅ​កម្ពុជា​ក្នុង​តំបន់​អាស៊ាន

  • 2019-06-03 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បាន​បញ្ចេញ​ម៉ូតូ​ស៊េរី​ថ្មី​មួយ​ទៀត​គឺ Burgman Street កម្លាំង​ម៉ាស៊ីន 125cc ដែល​រូប​រាង​ធំ​ដែល​មាន​ការ​រចនា​យក​តាម​លំនាំ​តាម​គំរូ​ម៉ូតូ​ធំ​នៅ​ប៉ែក អ៊ឺរ៉ុប។

លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Burgman Street 125cc រួម​មាន៖

  • បំពាក់​បច្ចេកវិទ្យា​ថ្មី​គឺ SEP ជួយ​អោយ​ម៉ាស៊ីន​ស្ទុះ​ខ្លាំង​ងាយ​ស្រួល​បើក​បរ បង្កើន​ល្បឿន​រហ័ស និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។
  • ម៉ាស៊ីន​មាន​កម្ពស់​ផុត​ពី​ដី ១៦០ មិល្លីម៉ែត្រ​ជួយ​ការ​ពារ​ការ​ប៉ះ​ទង្គិច​របស់​ម៉ាស៊ីន។
  • កែប​មាន​កំពស់​សម​ល្មម​ងាយ​ស្រួល​ក្នុង​ការ​បើក​បរ​សម្រាប់​មនុស្យ​គ្រប់​វ័យ។
  • មាន​ហោប៉ៅ​មុខ​ធំ​ទូលាយ​ងាយ​ស្រួល​ទុល​របស់​ផ្សេងៗ។
  • បំពាក់​ជា​មួយ USB Charger អាច​សាក់​ថ្ម​ទូរសព្ទ​បាន។
  • ប្រើ​ប្រាស់​ប្រភេទ​សោ Shutter Key មាន​គម្រប​ការ​ពារ​មាន​សុវត្ថិភាព​ខ្ពស់។
  • ធុង​សាំ​អាច​ផ្ទុក​បាន​រហូត​ដល់ ៥.៦ លីត្រ ងាយ​ស្រួល​ក្នុង​ការ​បើក​បរ​ផ្លូវ​ឆ្ងាយ។
  • ឃ្លុប​ក្រោម​កែប​មាន​ទំហំ​ធំ​ទូលាយ​អាច​ដាក់​មួក​សុវត្ថិភាព​បាន។
  • ហ្រ្វាំង​មុន​ជា​ប្រភេទ​ហ្រ្វាំង​បូម មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ចាប់។

ក្រៅ​ពី​នេះ Burgman Street 125cc ក៏​បាន​បន្ថែម​នៅ​ចំណុច​ទាក់​ទាយ​ជា​ច្រើន​ទៀត ដោយ​យក​គំរូ​តាម​ម៉ូតូ Suzuki ប៉ែក​អ៊ឺរ៉ុប ជា​មួយ​និង​ការ​រចនា៖

  • ក្បាល​មុខ​រចនា​មក​ជា​មួយ​នឹង​បន្ទះ​អាលុយមីញ៉ូម​ភ្លឺ​រលោង​អម​សង្ខាង​ចង្កៀង​មុខ។
  • ចង្កៀង​មុខ​បំពាក់​អំពូល LED ភ្លឺ​ច្បាស់​ងាយ​ស្រួល​បើក​បរ​នៅ​ពេល​យប់។
  • ស្តុប​ភ្លើងស៊ីញ៉ូ​មុខ រចនា​ម៉ូត​ថ្មី​បំពាក់​ជាប់​ក្បាំង​សង​ខាង បញ្ចេញ​ពន្លឺ​ច្បាស់​ល្អ។
  • តែម​អាវ​សង​ខាង​ជា​ប្រភេទ 3D ក្រូមេ​ភ្លឺ​រលោង ស្រស់​ស្អាត។
  • កុងទ័រ​ប្រភេទ​ឌីជីថល បង្ហាញ​ទិន្នន័យ​បាន​ច្បាស់​ល្អ។
  • នៅ​លើ​ក្បាល​ម៉ូតូ​បាន​បំពាក់​របាំង​ការ​ពារ​ខ្យល់។
  • ឈ្នាន់​សម្រាប់​អ្នក​ជិះ​ខាង​ក្រោយ អាច​បត់​ប៉ែន​បាន​ងាយ​ស្រួល។
  • គម្រប​ស៊ីមាំង រចនា​បែប​ស្ព័រ។
  • ទំ​ពូក​ខាង​មុន​មាន ២រឹងមាំ ងាយ​ស្រួល​ភ្ជួរ​សម្ភារៈ​ផ្សេងៗ។
  • ទម្រ​ដាក់​ជើង​សម្រាប់​អ្នក​បើក​បរ មាន​ការ​កែច្នៃ​ប្លែក​ងាយ​ស្រួល​សម្រាប់​អ្នក​បើក​បរ​ផ្លូវ​ឆ្ងាយ។
  • Suzuki Burgman Street 125cc មាន ៣ពណ៌​សម្រាប់​ជ្រើស​រើស​គឺ ពណ៌​ខ្មៅ ពណ៌​ប្រផេះ និង​ពណ៌​ស៕

អត្ថបទ៖ ម៉េងងី

មតិយោបល់