• 2019-05-22 02:34:00
  • ព័ត៌មាន

អ្នក​បង្កើត​ Facebook ​ត្រូវ​គេ​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​​តំណែង​ជា CEO

  • 2019-05-22 02:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Alex Stamos ​ជា​បុគ្គល​ដែល​ជិត​ស្និទ្ធ​ជាមួយ​អ្នក​បង្កើត​ Facebook ​បាន​លើក​ឡើង​ថា Mark Zuckerberg ​កាន់​តំណែង​ច្រើន​និង​មាន​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ Facebook ​ដូច​នេះ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ គួរ​តែ​ពិចារណា​រក​អ្នក​មក​ស្នង​​តំណែង​ធំ​ជានាយកប្រតិបត្តិជំនួស​ Mark ​វិញ​។

​អតីត​ប្រធាន​ផ្នែក​សុវត្ថិភាព​ធំ​ជាង​គេ​ក្នុង​ Facebook ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​ប្រការ​ដែល​បន្ថយ​តួនាទី​នេះ​គឺ ​គោលបំណង​ចង់​ឲ្យ Mark ​ផ្ដោត​លើ​អ្វី​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​ដូច​កាល​ពី​មុន។

​ប្រសិន​បើ​​អនុញ្ញាត​ឲ្យ​ស្ថាបនិក​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ ដក​ឃ្លា​ពី​ការងារ​ដ៏​ច្រើន​សម្បើម​ដូច​រាល់​ថ្ងៃ​នេះ ​អាច​ជួយ​ឲ្យ​គាត់​ផ្ដោត​លើ​ការ​រៀបចំ​ផលិតផល​ថ្មី​ជា​ស្នាដៃ​គាត់​ផ្ទាល់ និង​បង្កើត​ឲ្យ​មាន​វប្បធម៌​ថ្មី​នៅ​ក្នុង​ក្រុមហ៊ុន​កាន់​តែ​រីក​ចម្រើន​។

​បច្ចុប្បន្ន​នៅ​មិន​ទាន់​ការ​ប្រជុំ​សម្រេច​ថា​នឹង​បន្ថយ​តំណែង​របស់ Mark Zuckerberg យ៉ាង​ណា​នោះ​ទេ ​ក៏​ប៉ុន្តែ​បេក្ខភាព​ឈាន​មុខ​គេ​ដែល​អាច​នឹង​ជំនួស​តំណែង​បាន​មាន​ដូច​ជា លោក Brad Smith ​ដែល​ជា​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្រុមហ៊ុន Microsoft ឯណោះ​វិញ៕

លោក Brad Smith

អត្ថបទទាក់ទង៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រក្សា

មតិយោបល់