• 2019-05-21 02:30:00
  • ព័ត៌មាន

​ចិន​បិទ​ PUBG ​តែ​ក្រុមហ៊ុន​បង្កើត​ហ្គេម​មួយ​ទៀត​ល្បី​ខ្លាំង​លើស​មុន

  • 2019-05-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហ្គេម​​ថ្មី​មួយ​ទៀត​ប្រភេទ​ដូច​គ្នា​ទៅ​នឹង PUBG ឈ្មោះ "Game of Peace” ​កំពុង​តែ​ល្បី​ល្បាញ​ខ្លាំងនៅចិន។ ហ្គេមនេះ​ទទួល​បាន​ការ​គាំទ្រ​លើស​លប់ ​គ្រាន់​តែ​បើក​ឲ្យ​ដោនឡូត​តែ ៣ ​ថ្ងៃ​ដំបូង​ ហ្គេម​នោះ​ហក់​ឡើង​លេខ ១ លើ App Store ។

Game of Peace

​​កំណើន​ប្រជាប្រិយភាព​នៃ​ហ្គេម​ថ្មី ​ជួយ​ឲ្យក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​របស់​ចិន​ Tencent​ អាច​ទទួល​បាន​ចំណូល​ដល់​ទៅ ​​១៤ លាន​ដុល្លារ​អាមេរិក​តែ​មួយ​ពព្រិច​ភ្នែក។

​បើ​គិត​លើ​ទីផ្សារ​ប្រទេស​ដែល​ធំ​មហិមានេះ (​អ្នក​លេង​ហ្គេម​អនឡាញ​លើស ៦០០ លាន​នាក់) ​ចំនួន​ទឹក​លុយ​ប៉ុណ្ណោះ​មិន​ជា​ធំ​ណាស់​ណា​ទេ ​ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​គឺ ​ក្រុមហ៊ុន​មិន​អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការ​​យក​កម្រៃ​ផ្នែកផ្សេងៗពី​ហ្គេម​នេះ បាន​ដូច​មុន​ទៀត​ឡើយ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​ចិន​កំណត់​ច្បាប់​តឹង​រឹង​ខ្លាំង។

Tencent ក៏​​បាន​អនុញ្ញាត​ឲ្យ​អ្នក​លេង​ផ្ទេរ​តួ​អង្គ​ពី​ PUBG Mobile ទៅ​ ​Heping Jingying ឬ Game of Peace បាន​ផង​ដែរ ហើយ​អ្នក​វិភាគ​មួយ​រូប​និយាយ​ថា​ហ្គេម​ថ្មី​នេះ មាន​របៀប​លេង​ស្រដៀង​នឹង​ PUBG ខ្លាំង​បំផុត៕

ចុចដោនឡូតទីនេះ Game of Peace

អត្ថបទទាក់ទង៖

ប្រភព៖ VentureBeat ប្រែ​សម្រួល៖ រក្សា

មតិយោបល់