• 2019-05-17 01:46:00
  • ព័ត៌មាន

ពិបាក​គ្រប់គ្រង​ការ​នាំចូល​រថយន្ត​មួយទឹក ក្រសួង​នឹង​ធ្វើ​រឿង​ពិសេស​មួយ​ឲ្យ​បាន

  • 2019-05-17 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កម្ពុជា មាន​ការ​ពិបាក​ក្នុងការ​គ្រប់គ្រង​ការ​នាំចូល​រថយន្ត​ឱ្យ​មាន​ស្តង់ដារ​ពីព្រោះ​កម្ពុជា បាន​នាំចូល​រថយន្ត​មួយទឹក​មកពី​ប្រទេស​ជាច្រើន សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដោយ​មិន​បាន​កំណត់​ថា ប្រទេស​ណាមួយ​មាន​ស្តង់ដារ​នោះទេ។" នេះ​បើតាម​បញ្ជាក់​របស់​លោក ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

រូបតំណាង

នៅ​ត្រឹមឆ្នាំ ២០២៣ កម្ពុជា នឹង​រៀបចំ​កំណត់​ស្ដង់ដារ​យានយន្ដ​ ឱ្យ​ស្របតាម​បញ្ញត្ដិ​អន្ដរជាតិ និង​ស្ដង់ដារ​យានយន្ដ​អាស៊ាន ដើម្បី​ធានា​គុណភាព​ក្នុងការ​ប្រើប្រាស់​យានយន្ដ​ប្រកបដោយ​សុវត្ថិភាព។ នេះ​បើ​តាមការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​កិច្ចប្រជុំ​អ្នក​បច្ចេកទេស​អាស៊ី​ឆ្នាំ​២០១៨ ស្ដីពី​ការ​បកស្រាយ​កិច្ចព្រមព្រៀង​អន្ដរជាតិ​លើ​បទបញ្ញត្ដិ​យានយន្ដ​ឆ្នាំ​១៩៥៨ កាលពី​ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង។

តាម​ការចុះ​ផ្សាយ​របស់ AKP លោក​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​បច្ចេកទេស និង​ស្ដង់ដារ​យានយន្ដ​នេះ កម្ពុជា​បាន​សហការ ជាមួយ​មជ្ឈមណ្ឌល​យានយន្ដ​ស្ដង់ដារ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន ក្នុងការ​ជួយ​បណ្ដុះ​បណ្ដាល​មន្រ្ដី ជំនាញ​បច្ចេកទេស ដើម្បី​រៀបចំ​បទបញ្ញត្ដិ​យានយន្ដ និង​កំណត់​ឱ្យមាន​ស្ដង់ដារ​យានយន្ដ​នៅ ក្នុង​ប្រទេស​កម្ពុជា។ មកដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​បាននឹង​កំពុងតែ​កំណត់​ស្ដង់ដារ​យានយន្ដ​ឱ្យ​ស្របតាម​បទ​បញ្ញត្ដិ​អន្ដរជាតិ ដែល​តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​អន្ដរជាតិ​ស្ដីពី​បញ្ញត្ដិ​បច្ចេកទេស ក៏ដូចជា​ប្រទេស​អាស៊ាន​ទាំងអស់ ត្រូវមាន​ការ​កំណត់​ស្ដង់ដារ​យានយន្ដ​ឱ្យ​ត្រឹមត្រូវ។

រូបតំណាង

ជាមួយគ្នា​នេះដែរ លោកស្រី ណាអូមី មូរី (Naomi Mori) អនុ​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​យានយន្ដ​ស្ដង់ដារ​អន្ដរជាតិ នៃ​ប្រទេស​ជប៉ុន បាន​ថ្លែង​ថា ជប៉ុន​នឹង​ចូលរួម​ចំណែក​ផ្ដល់នូវ​បទពិសោធ ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង​ ជួយដល់​កម្ពុជា លើការ​រៀបចំ​បទ​បញ្ញត្ដិ បច្ចេកទេស សម្រាប់​ការ​ត្រួតពិនិត្យ​កំណត់​ស្ដង់ដារ​យានយន្ដ​ ឱ្យ​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ និង​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ។

កម្ពុជា ​ជា​ប្រទេស​ដែលបាន​ចុះ​ហត្ថលេខា និង​ចូលរួម​អនុវត្ដ​កិច្ច​ព្រមព្រៀង​របស់ អង្គការ​សហ​ប្រជាជាតិ នៅក្នុង​ឆ្នាំ​១៩៥៨ ស្ដីពី​បញ្ញត្ដិ​បច្ចេកទេស និង​បង្កើត​ប្រព័ន្ធ​យល់ព្រម​លើ​ប្រភេទ យានយន្ដ​ទាំងអស់​របស់​អន្ដរជាតិ។ តាម​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​របស់​អង្គការ​សហប្រជាជាតិ​នេះ បាន​កំណត់​ថា ប្រទេស​ជា​សមាជិក​ទាំងអស់ ត្រូវតែ​អនុវត្ដ និង​បង្កើត​ស្ដង់ដារ​យានយន្ដ​ឱ្យមាន​ការ​ទទួលស្គាល់​ជា​អន្ដរជាតិ​ត្រឹម​ឆ្នាំ​២០២៣ ខាងមុខ៕

អត្ថបទ៖ រក្សា

មតិយោបល់