- 2022-03-21 03:44:19
- ព័ត៌មាន
Telegram នៅក្នុងប្រទេសមួយនេះ ត្រូវបិទចោលបាត់ហើយ
- 2022-03-21 03:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Telegram នៅក្នុងប្រទេសមួយនេះ ត្រូវបិទចោលបាត់ហើយ
ចន្លោះមិនឃើញ
តុលាការកំពូលនៃប្រទេសប្រេស៊ីល បានចេញសេចក្តីប្រកាសសម្រេចជាផ្លូវការ នូវការបិទសេវាកម្មនៃកម្មវិធី Telegram កាលពីថ្ងៃទី ១៩ មីនា។ កម្មវិធីនេះបង្កើតឡើងដំបូងឆ្នាំ ២០១៣ ដោយសហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ី។
ចំពោះមូលហេតុនៃការបិទលែងឲ្យដំណើការដោយហេតុថា កម្មវិធីមួយនេះនៅប្រេស៊ីលជាបណ្ដុំផ្ទុកព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំបោកប្រាស់បង្កជាហានិភ័យ និងករណីរកឃើញថាពួកគេ[Telegram] មិនគោរពចំពោះច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបង្កជាផលប៉ះពាល់ដល់សន្តិសុខជាតិនៃប្រទេសប្រេស៊ីល។
ចំពោះមហាជននៅប្រេស៊ីលចូលចិត្តប្រើ App មួយនេះណាស់។ តួលេខបង្ហាញថា ចំនួនអ្នកដោនឡូតវាច្រើនជាង ៥៥% ឯណោះក្នុងឆ្នាំ ២០២១ ឥឡូវនេះមិនអាចចូលទៅប្រើ Telegram បានទៀតឡើយ។ ពួកគេក៏កំពុងរិះគន់យ៉ាងចាស់ដៃលើការសម្រេចចិត្តរបស់លោក Alexandre de Moraes ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ដោយពួកគេលើកឡើងភ្ជាប់នឹងបញ្ហានយោបាយ។ ខណៈដែលលោក Pavel Durov គឺជាស្ថាបនិក Telegram ក៏បានចេញមុខបកស្រាយដោយបង្ហោះសារ សូមការយោគយល់ អធ្យាស្រ័យចំពោះកំហុសអចេតនាដែលកើតឡើងនិងសន្យាពង្រឹងសុវត្តិភាពឡើងវិញ ប៉ុន្តែការសម្រេចចិត្តដោយឯកឯងពីសំណាក់រដ្ឋមន្ត្រីខាងលើចេញជាផ្លូវការទៅហើយ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ France24