- 2018-09-20 03:18:41
- ព័ត៌មាន
បង្ហើបតម្លៃអ្នកគក់ជេរមើលឡានម្តង ស៊ីថ្លៃប៉ុន្មាន?
- 2018-09-20 03:18:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហើបតម្លៃអ្នកគក់ជេរមើលឡានម្តង ស៊ីថ្លៃប៉ុន្មាន?
ចន្លោះមិនឃើញ
អ្នកដែលមានបំណងចង់ទិញឡានមួយទឹកជិះដោយមិនសូវដឹងពីឡានច្រើន ជៀសមិនផុតត្រូវពឹងអ្នកជំនាញជួយមើលដើម្បីកុំឲ្យអ្នកលក់ធ្វើស៊ី និងទិញបានរបស់អន់។
អ្នកគក់ជេរឡានមួយរូប សុំមិនបញ្ចេញឈ្មោះបានប្រាប់ Sabay ថា ទៅមើលឡានឲ្យភ្ញៀវម្តង លោកស៊ីថ្លៃពី ១០០ ដុល្លារ ទៅ ២០០ ដុល្លារ អាស្រ័យតាមឡាន និងការផ្តល់ឲ្យដោយអតិថិជន។
បុរសវ័យជាង ៣០ ជាងនេះ ដែលអាចមើលឡានឆ្អិនប្រភេទឆ្លាម បាឡែន និង Leuxs បានប្រាប់ថា លោកធ្លាប់ប្រកបរបរគក់ជេរឡានជាង ១០ ឆ្នាំ ទើបធ្វើឲ្យលោកមានបទពិសោធន៍និងដឹងស្ទើរគ្រប់កន្លុកកន្លៀតនៃរថយន្តមួយចំនួន។
លោកទទួលស្គាល់ថា លោកមិនឆ្អិនរថយន្តទាំងអស់ទេ តាមតែស៊េរីរថយន្តដែលលោកធ្លាប់ស្គាល់។
"ដូច ឆ្លាម បាឡែន Lexus អី ខ្ញុំដឹងច្រើនថាត្រូវមើលត្រង់ណា ហើយវាមានបញ្ហាអីជាងគេ តែបើប្រភេទ Prius និងស៊េរីថ្លៃ អីលោករាងស្ទើរបន្តិច"។
លោកប្រាប់ថា ការមើលឡានមួយៗ លោកត្រូវច្បាស់ពីឡាននោះ មុននឹងទទួលមើលឲ្យអតិថិជន ខ្លាចទិញទៅខកចិត្ត វានាំឲ្យប៉ះពាល់មុខមាត់ និងអាជីពទៅថ្ងៃក្រោយ។
មិនខុសគ្នានេះ លោក ថាត់ ជាអ្នកជំនាញមើលឡានមួយទឹកមួយរូបទៀតប្រាប់ថា លោកឈប់គក់ជេរឡាន ហើយងាកមកចាប់អាជីពមើលឡានឲ្យភ្ញៀវ ទើបតែប៉ុន្មានឆ្នាំចុងក្រោយ។
បើធៀបពេលរកស៊ីគក់ជេរឡានដំបូង លោកត្រូវចំណាយដើមទុនទិញឡាន ហើយត្រូវយកមកធ្វើមុនលក់ចេញបន្ត ប៉ុន្តែពេលប្តូររបរថ្មីនេះ លោកចំណាយតែកម្លាំងនិងចំណេះដឹងប៉ុណ្ណេះ។
ចំពោះតម្លៃសេវានេះវិញ លោកយកពីភ្ញៀវចន្លោះពី ១០០ ទៅ ២០០ដុល្លារ។ ចាប់ពីពេលចាប់ជំនាញមើលឡានមួយទឹកឲ្យភ្ញៀវមក លោកប្រាប់ថា មួយខែលោកអាចរកចំណូលបានចន្លោះពី ៦០០ ទៅ ១ ០០០ ដុល្លារ ក្នុងខែ តាមពេលដែលមានភ្ញៀវច្រើនតែបើអត់មានក៏អត់តាមហ្នឹងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត