• 2019-05-16 02:16:51
  • ផលិតផលថ្មី

DJI បញ្ចេញ​អាវុធ​ពិឃាដ​ GoPro មាន​អេក្រង់ ២ តម្លៃ ៣៥០ ដុល្លារ

  • 2019-05-16 02:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ DJI បាន​បង្ហាញ​ចេញ​កាមេរ៉ា​ប្រភេទ Action ដំបូង​របស់​​ខ្លួន​ម៉ូដែល​ Osmo Action ដែល​ចេញ​មក​​​ប្រជែង​នឹង​ GoPro Hero 7 Black ផ្ទាល់​តែ​ម្ដង។

កាមេរ៉ា​នេះ​មាន​តម្លៃ ៣៤៩ ដុល្លារ​លើ​ទីផ្សារ​បរទេស ដោយ​មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ក្នុង​​នោះ​មាន​ដូច​ជា​មាន​អេក្រង់​ចំនួន​ពីរ​បំពាក់​ពី​មុខ និង​ពី​ក្រោយ ដែល​ជា​ប្រភេទ​ពណ៌​ទាំង​ពីរ។ អេក្រង់​ខាង​មុខ​មាន​​​ទំហំ​ ១,៤ អ៊ីញ និង​អេក្រង់​ខាង​ក្រោយ​ទំហំ ២,២៥ អ៊ីញ ជា​ប្រភេទ Touch។

ឡេន​របស់​កាមេរ៉ា​នេះ​វិញ​មាន​កម្រិត ១២ MP ជា​ប្រភេទ CMOS Sensor អាច​ថត​វីដេអូ​កម្រិត 4K/60fps, ថត​វីដេអូ​ HDR ក្នុង​ល្បឿន 30fps, វីដេអូ​ល្បឿន​យឺត​ 240 fps និង​វីដេអូ​កម្រិត 1080p ឬ 720p បាន​ផង​ដែរ។ ​​​​​​​​​​លើស​ពី​នេះ​វា​ក៏​មាន​មុខងារ​មួយ​ឈ្មោះ​ថា​ RockSteady ជា​មុខងារ​រក្សា​លំនឹង​បែប​​អេឡិចត្រូនិក ដែល​អាច​ដំណើរ​​​សម្រាប់​ការ​ថត​គ្រប់​ប្រភេទ។

Osmo Action ក៏​​មាន​សមត្ថភាព​​ធន់​នឹង​ទឹក, អាច​ប្រើ​ជា​មួយ​ជើង​ GoPro ដទៃ​ទៀត, មាន​ Wi-Fi និង Bluetooth ហើយ​អាច​បញ្ជា​តាម​កម្មវិធី DJI លើ​ទូរសព្ទ។ កាមេរ៉ា​ Action នេះ​មាន​លក់​លើ​វិបសាយ​ DJI ចាប់​ពី​ថ្ងៃ​នេះ ហើយ​នឹង​មាន​លក់​តាម​ហាង​លក់​រាយ​នៅ​សហរដ្ឋអាមេរិក​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា​នេះ៕​​​​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់