- 2019-05-16 01:52:56
- ផលិតផលថ្មី
Realme X ស្មាតហ្វូនកាមេរ៉ាផុស ប្រើដល់ឈីប SD710 ធូរថ្លៃត្រឹម ២០០ ដុល្លារស្តើង
- 2019-05-16 01:52:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Realme X ស្មាតហ្វូនកាមេរ៉ាផុស ប្រើដល់ឈីប SD710 ធូរថ្លៃត្រឹម ២០០ ដុល្លារស្តើង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Realme បានប្រកាសផ្សាយជាផ្លូវការនូវស្មាតហ្វូន Realme X ដែលជាស្មាតហ្វូនធូរថ្លៃ តែបង្កប់លក្ខណៈសម្បត្តិម៉ាស៊ីនមិនចាញ់ស្មាតហ្វូនធុនបីសន្លឹកឡើង។ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Oppo ជំនាន់ក្រោយរបស់ Realme មានតម្លៃចន្លោះពី ១ ៤៩៩ យ័ន្តឬខ្ទង់ ២២០ ដុល្លារ ទៅ ១ ៧៩៩ យ័ន្តឬខ្ទង់ ២៦០ ដុល្លារ ។
Realme X បំពាក់នូវបន្ទះឈីប Snapdragon 710 ប្រើអេក្រង់ទំហំ ៦,៥៣ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ កម្រិតបង្ហាញ 1080p ប្រភេទ OLED និងគ្មានរចនាបថស្នាមឆក។ ផ្នែកខាងក្រោយកាមេរ៉ាមេទំហំ 48MP ជា Sensor ប្រភេទ Sony IMX586 ស្របពេលខាងមុខជាទម្រង់ Pop-up ទំហំ 16MP បន្សំមុខងារស្កេនខ្ចៅដៃក្រោមអេក្រង់ អមថាមពលថ្ម ៣ ៧៦៥mAh និងគាំទ្រមុខងារសាកថ្មរហ័ស VOOC 3.0 របស់ Oppo ទៀតផង។
តម្លៃប្រែប្រួលទៅតាមជម្រើស ដោយមានតាំងពីប្រភេទ RAM 4GB/64GB, 6GB/64GB និងធុនខ្ពស់ផុតលេខ 8GB/128GB។ ម៉ូឌែលនេះនឹងដាក់លក់លើគេហទំព័រផ្លូវការនិងហាងចែកចាយ Online មួយចំនួនក្នុងប្រទេសចិនចាប់បីថ្ងៃ ទី ២០ ឧសភាតទៅ។
រំឭកថាតម្លៃប៉ុណ្ណេះគឺធូរថ្លៃជាងឆ្ងាយ បើធៀបនឹង Pixel 3A របស់ Google ដែលថ្លៃខ្ទង់ ៤ សន្លឹកមានប្រើត្រឹមបន្ទះឈីប Snapdragon 670 ស្របពេល Reno របស់ Oppo បំពាក់ឈីបជំនាន់ដូចគ្នា តែតម្លៃក៏ថ្លៃលើសនេះជិត ២ ដងឯណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: