- 2019-05-16 01:54:58
- ព័ត៌មាន
ខ្លាំងបាត់! ឡើងបង្អួត OnePlus 7 Pro ដោយមានផលិតផល Apple ជាប់ខ្លួន
- 2019-05-16 01:54:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងបាត់! ឡើងបង្អួត OnePlus 7 Pro ដោយមានផលិតផល Apple ជាប់ខ្លួន
ចន្លោះមិនឃើញ
OnePlus 7/7 Pro បានបង្ហាញមុខជាផ្លូវការកាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ដែលមានចំណុចលេចធ្លោជាច្រើន ដើម្បីប្រជែងនឹងស្មាតហ្វូនកំពូលៗនាពេលបច្ចុប្បន្ននេះ។ OnePlus 7 Pro ខ្លាំងជាងគេត្រង់កាមេរ៉ាដែលអាចទទួលបានពិន្ទុពី DxOMark រហូតដល់ ១១១ ពិន្ទុឯណោះ។
ដើម្បីបង្ហាញអំពីចំណុចខ្លាំងនៃកាមេរ៉ារបស់ OnePlus 7 Pro នេះដែរ OnePlus បានអញ្ជើញអ្នកថតរូបជំនាញប្រចាំទូរទស្សន៍ National Geographic ឈ្មោះ Carlton Ward Jr. ដែលឡើងមកបង្ហាញនូវរូបថតស្អាតៗជាច្រើនសន្លឹកថតចេញពីកាមេរ៉ាទាំង ៣ គ្រាប់របស់ OnePlus 7 Pro។
គេចាប់អារម្មណ៍ដែរថានៅលើដៃរបស់លោក Carlton ឃើញមានពាក់នូវនាឡិកា Apple Watch ជាផលិតផលរបស់ Apple ដែលគូប្រជែងដ៏ធំមួយរបស់ OnePlus ផ្ទាល់។ វត្តមានរបស់ Apple Watch នេះធ្វើឲ្យគេជឿថាអ្នកថតរូបជំនាញនេះ មិនបានប្រើ OnePlus 7 Pro ជាស្មាតហ្វូនប្រចាំថ្ងៃតែមួយនោះទេ ពោលមានប្រើ iPhone មួយគ្រឿងទៀត ដើម្បីភ្ជាប់ជាមួយ Apple Watch។
គួរដឹងថា OnePlus 7 Pro មានកាមេរ៉ាចំនួន ៣ គ្រាប់នៅខាងក្រោយ ដែលមានឡេនមេទំហំ ៤៨ MP ប្រភេទធម្មតា, ទីពីរជាឡេន Ultra-Wide មានកម្រិត ១៦ MP ថតរូបបានទំហំ ១១៧ ដឺក្រេ និងទីបីជាឡេន Zoom កម្រិត ៨ MP អាច Zoom បាន ៣ ដង៕
ចុចអាន៖