• 2019-05-15 02:51:00
  • ព័ត៌មាន

ខ្លាំង​ម្ល៉េះ!! ​កាមេរ៉ា​មុខ​លៀន​ចេញ​ក្រៅ​របស់ OnePlus យោង​ដុំ​ស៊ី​ម៉ង់​រួច

  • 2019-05-15 02:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​ជា​ការ​ពិសោធន៍​ដោយ​ផ្ទាល់​ចេញ​ពី​រោងចក្រ​របស​ក្រុមហ៊ុន OnePlus ​ដែល​បាន​ចងខ្សែ​បណ្ដោងកាមេរ៉ា​មុខ Pop-up ​លៀន​ចេញ​ក្រៅ​ម៉ូឌែល 7 Pro ជាមួយ​នឹង​ដុំ​ស៊ី​ម៉ង់​ទម្ងន់ ២២,៣ គីឡូក្រាម​ កម្ពស់​ប្រមាណ​ជា​ ០,៣០ ​ម៉ែត្រ​ក្នុង​រយៈ​ពេល ១ នាទី ដើម្បី​ចង់​ដឹង​ពី​កម្រិត​ភាព​ធន់​របស់​វា។

OnePlus 7 Pro

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

​ក្រោយ​ពិសោធន៍​គេ​ទទួល​បាន​លទ្ធផល​ល្អ​គាប់​ចិត្ត ​ព្រោះ​កាមេរ៉ា​នោះ​មិន​បាន​បាក់ ​ឬ​ខូច​ទ្រង់​ទ្រាយ​ដើម​ទេ។ ជាង​នេះ​ទៀត ​តាម​ការ​ឲ្យ​ដឹង​ពេល​ប្រកាស​ចេញ កាមេរ៉ា OnePlus 7 Pro ​អាច​លិប​បាត់​ទៅ​វិញ ​ពេល​កំពុង​បើក​ចោល ​ស្រាប់​តែ​ធ្លាក់​ប៉ះ​ដី។ ​ចំពោះ​អាយុកាល​ហូត​បើក​ចុះ-ឡើង វា​អាច​ធន់​បាន​ដល់ ៥ ​ឆ្នាំ​ពោល​គឺ​ច្រើន​ជាង ៥ ម៉ឺន​ដង​ឯណោះ៕

អត្ថបទ៖ រក្សា

មតិយោបល់