• 2019-05-10 08:13:27
  • ផលិតផលថ្មី

ពូកែដើរក្រៅប្រទេស មកស្គាល់កម្មវិធីកក់សំបុត្រយន្តហោះដំបូង ខ្មែរអ្នកផលិត

  • 2019-05-10 08:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅធ្លាប់តែឃើញកម្មវិធីកក់សំបុត្រយន្តហោះរបស់ក្រុមហ៊ុនក្រៅស្រុក ប៉ុន្តែពេលនេះកូនខ្មែរមួយក្រុមបានរួមគ្នាបង្កើតកម្មវិធីទូរសព្ទថ្មី ជាកម្មវិធីកក់សំបុត្រយន្តហោះដំបូងគេនៅកម្ពុជា ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃ និងមានភាពងាយស្រួលបំផុត។

កម្មវិធីថ្មីនេះមានឈ្មោះថា AllCare Travel ដែលបច្ចុបន្បន្ននេះមានបញ្ចូលនូវមុខងារពិសេសៗមួយចំនួនដែលអនុញ្ញាតិ្តឲ្យលោកអ្នកអាចធ្វើការ ស្វែងរកជើងហោះហើរទៅតាមតម្រូវការ និងធ្វើការកក់ទុក, ស្វែងរកជើងហោះហើរដែលមានតម្លៃ Promotion និង អាចធ្វើការត្រួតពិនិត្យ តាមដាននូវរាល់ការកក់ជើងហោះហើររបស់លោកអ្នក ។

ដើម្បីប្រើប្រាស់កម្មវិធីនេះ ត្រូវធ្វើការចុះឈ្មោះជាមុន ដោយទាញយកកម្មវិធី រួចបើកកម្មវិធីនេះឡើង។ បន្ទាប់មកចុចលើពាក្យ Login or Register ដែលស្ថិតនៅផ្នែកលើខាងស្ដាំ និងចុចលើពាក្យ “Join Now”។

ក្រោយមកទៀតត្រូវបំពេញព័ត៌មានមួយចំនួនអំពីឈ្មោះ អ៊ីមែល និងលេខទូរសព្ទ រួចចុចលើពាក្យ Submit ដើម្បីឲ្យក្រុមការងាររបស់កម្មវិធីនេះ ត្រួតពិនិត្យមើល។

រង់ចាំមួយសន្ទុះ ក្រុមការងាររបស់ AllCare នឹងផ្ញើសារនូវឈ្មោះគណនី និងលេខសម្ងាត់ ទៅកាន់អ៊ីមែលរបស់អ្នក បន្ទាប់មកប្រើវាដើម្បី Login ជាការស្រេច។

ដើម្បីទាញយកកម្មវិធី AllCare Travel ចុចលើតំណភ្ជាប់នេះ Android | iOS ឬ ចូលទៅកាន់ App Store/Play Store ហើយវាយពាក្យ AllCare Travel ក៏បាន៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់