• 2019-04-30 06:36:00
  • ព័ត៌មាន

ឃើញប្រពន្ធស្ត្រេសពេក Mark ផលិតប្រអប់ពិសេសមួយ ដើម្បីព្យាបាល

  • 2019-04-30 06:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក Mark Zuckerberg ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ Facebook បាន​ចែក​រំលែក​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទាក់ទង​នឹង​​ភរិយា​​របស់​លោក​ផ្ទាល់​តែ​ម្ដង។

លោក​បាន​រៀប​រាប់​ដូច​នេះ​ថា ៖ "ធ្វើ​ជា​ម្ដាយ​គេ​គឺ​​ពិបាក​ណាស់ ហើយ​ចាប់​តាំង​ពី​ពួក​យើង​មាន​កូន Priscilla (ភរិយា​របស់ Mark) តែង​ពិបាក​ក្នុង​ការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ណាស់។ នាង​តែង​តែ​​​ងើប​ឡើង​ និង​ឆែក​មើល​ម៉ោង​លើ​ទូរសព្ទ ​ខ្លាច​ដល់​ម៉ោង​ដែល​ក្មេងៗ​ត្រូវ​​ភ្ញាក់ ប៉ុន្តែ​ពេល​បាន​ដឹង​ពី​ម៉ោង​ហើយ ធ្វើ​​ឲ្យ​នាង​មាន​អារម្មណ៍​ស្ត្រេស​ មិន​អាច​គេង​លក់​វិញ​ឡើយ”។

ដើម្បី​ជួយ​ដល់​ដំណេក​របស់​ Priscilla ក៏​ដូច​ជា​បំបាត់​ស្ត្រេស​ផង​នោះ​ Mark បាន​បង្កើត​ប្រអប់​ពិសេស​មួយ​ដែល​ខ្លួន​ឲ្យ​ឈ្មោះ​ថា​ "Sleep Box” ដោយ​ប្រអប់​នេះ​អាច​បញ្ចេញ​ពន្លឺ​ព្រឿងៗ ដើម្បី​​ប្រាប់​ពី​ពេល​វេលា។

Mark បាន​ឲ្យ​ដឹង​ថា ៖ "ខ្ញុំ​បាន​ផលិត​របស់​មួយ​ឲ្យ​នាង​ ដែល​ខ្ញុំ​បាន​ហៅ​វា​ថា Sleep Box។ ​ខ្ញុំ​ដាក់​វា​នៅ​​លើ​តុ​ក្បែរ​ក្បាល​ដំណេក​របស់​នាង ហើយ​ចន្លោះ​ពី​ម៉ោង ៦ ទៅ ៧ ព្រឹក វា​បញ្ចេញ​ពន្លឺ​ព្រឿងៗ អាច​ឲ្យ​នាង​មើល​ឃើញ​បាន​ និង​ដើម្បី​ដឹង​ថា​ដល់​ម៉ោង​ដែល​​ម្នាក់​ក្នុង​ចំណោម​យើង​ទាំង​ពីរ ត្រូវ​ងើប​ទៅ​មើល​កូន។ ប៉ុន្តែ​ពន្លឺ​នេះ​មិន​ភ្លឺ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​នាង​ភ្ញាក់​នោះ​ទេ”។

“ហើយ​ដោយ​សារ​តែ​វា​មិន​មាន​បង្ហាញ​ម៉ោង ប្រសិន​បើ​នាង​ភ្ញាក់​នៅ​កណ្ដាល​យប់​ នាង​ដឹង​ថា​ត្រូវ​គេង​វិញ​ ដោយ​មិន​បាច់​ខ្វល់​ពី​ម៉ោង​ឡើយ។ ដំណោះស្រាយ​មួយ​នេះ​មាន​ប្រសិទ្ធភាព​ជាង​ការ​រំពឹង​ទុក​របស់​ខ្ញុំ ហើយ​នាង​អាច​គេង​លក់​​ស្កប់ស្កល់​បាន​ពេញ​មួយ​យប់”។ នេះ​ជា​ការ​បន្ថែម​របស់​ Mark។

បន្ថែម​ពី​នេះ Mark ក៏​បាន​​បើក​ទទួល​សហគ្រិន​ទាំង​ឡាយ​ ដែល​ពិចារណា​ដល់​អភិវឌ្ឍ​លើ​ការ​ច្នៃ​បង្កើត​មួយ​នេះ​ផង​ដែរ ដើម្បី​បញ្ចេញ​លក់​លើ​ទីផ្សារ​សម្រាប់​មនុស្ស​ជា​ច្រើន​ទៀត៕

ចុចអាន៖

ប្រភព៖ Nexshark ប្រែ​សម្រួល៖ សុខហេង

មតិយោបល់