• 2019-04-28 03:58:45
  • ព័ត៌មាន

ចូលមើលផ្ទះតម្លៃ ៧ លានដុល្លារ​របស់​មេ Facebook ពិសេស​កម្រិតណា!

  • 2019-04-28 03:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Zuckerberg បាន​ក្លាយ​ជា​មហាសេដ្ឋី​​ដ៏​ក្មេង​មួយ​រូប​ដោយ​សារ​តែ​​បណ្ដាញ​សង្គម​យក្ស​ Facebook ដែល​បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ ២,៣៨ ពាន់​លាន​នាក់ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​​ ២០១៩ មហា​សេដ្ឋី​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ ៧១,១ ពាន់​លាន​ដុល្លារ។​

timthumb

បច្ចុប្បន្ន​នេះ​ Mark និង​គ្រួសារ​ស្នាក់​នៅ​ភូមិគ្រឹះ Palo Alto នា​រដ្ឋ​ California ដែល​បាន​ទិញ​យក​ក្នុង​តម្លៃ​ ៧​ លាន​ដុល្លារ​ តាំង​ពី​ស្ថាបនិក​រូប​នេះ​មាន​វ័យ​ ២៦​ ឆ្នាំ​មក​ម្ល៉េះ។ ភូមិគ្រឹះ​នេះ​សាង​សង់​ឡើង​តាំង​ពី​​ឆ្នាំ​ ១៩០៣ ដោយ​វា​​មាន​ទំហំ​ ៥២១​ ម៉ែត្រ​ការ៉េ​ សង់​លើ​ផ្ទៃ​ដី​ទំហំ​ ១៥៨៨ ម៉ែត្រ​ការ៉េ។

0x600 (1)

ភូមិគ្រឹះ​ចំណាស់​នេះ​មាន​បន្ទប់​គេង​ចំនួន​ ៥, បន្ទប់​ទឹក​ចំនួន​ ៥​ កន្លះ​, ផ្ទះ​បាយ​ខ្នាត​ធំ និង​បន្ទប់​ទទួល​ភ្ញៀវ។ ចំណែក​ឯ​ទីធ្លា​ក្រោយ​ផ្ទះ​វិញ​មាន​ អាង​ហែល​ទឹក​ប្រៃ,​ កន្លែង​ Spa និង​មាន​កន្លែង​​សម្រាប់​អាំង​ភ្លើង​ជា​ដើម៕​​​​​​​​​​​

0x600 (2) 0x600 (3) 0x600 (4) 0x600 (5) 0x600 (6) 0x600 (8) 0x600

 

ប្រភព៖ Forbes | Therichest ប្រែ​សម្រួល៖ សុខហេង

មតិយោបល់