• 2019-04-24 07:45:05
  • ព័ត៌មាន

មេ​ Apple ប្រាប់​អាថ៌កំបាំង មិន​ញៀន​នឹង​ iPhone

  • 2019-04-24 07:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​នៅ​ក្នុង​កម្មវិធី​ Time 100 Summit ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​​នេះ​ផ្ទាល់​ លោក Tim Cook នាយក​ប្រតិបត្តិ ​ក្រុមហ៊ុន​ Apple បាន​​ឡើង​និយាយ​រឿង​រ៉ាវ​មួយ​ចំនួន​​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​នា​សម័យ​ឌីជីថល​នេះ។

​​លោក Tim Cook បាន​និយាយ​ថា​​ការ​​ការ​ញៀន​នឹង​ស្មាតហ្វូន​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ទំនាក់ទំនង​រវាង​គ្នា។ នាយក​ប្រតិបត្តិ​រូប​នេះ​បាន​​លើក​ឡើង​ថា ៖ "រាល់​ពេល​ដែល​អ្នក​ចាប់​កាន់​ទូរសព្ទ មាន​ន័យ​ថា​អ្នក​បាន​គ្រលៀស​ភ្នែក​​ចេញ​ពី​មនុស្ស​ដែល​អ្នក​កំពុង​និយាយ​ជា​មួយ។ ប្រសិន​បើ​អ្នក​មើល​ទូរសព្ទ​​ច្រើន​ជាង​មើល​ភ្នែក​មនុស្ស គឺ​អ្នក​កំពុង​​ធ្វើ​ខុស​ហើយ”។

លោក Tim Cook និយាយ​ថា​ លោក​បាន​ដឹង​អំពី​ចំណុច​នេះ ហើយ​ចាប់​ផ្ដើម​អាច​របាយការណ៍​​​​បាន​ពី​មុខងារ​ Screen Time លើ iPhone ដែល​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ដើម្បី​កុំ​ឲ្យ​ញៀន​នឹង​ទូរសព្ទ​របស់​ខ្លួន នោះ​គឺ​ការ​បិទ​ Notification នៃ​កម្មវិធី។

“វា​​មិន​បាន​ជួយ​បន្ថែម​តម្លៃ​ដល់​ជីវិត​របស់​ខ្ញុំ ឬ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន​នោះ​ទេ។ ហេតុ​នេះ​ខ្ញុំ​ក៏​​បិទ Notification ចោល​ទៅ​​”។ នេះ​ជា​សម្ដី​របស់​លោក Tim Cook។

គួរ​ដឹង​ថា​អ្នក​អាច​បិទ​ Notification ​នៃ​កម្មវិធី​​នីមួយៗ​បាន​ដោយ​​ចូល​តាម​រយៈ​ Settings ឬ​ដាក់​ដំណើរ​ការ​មុខងារ​ Do Not Disturb ក៏​បាន​ដែរ៕​

ចុចអាន ៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់