- 2019-04-24 04:01:31
- ព័ត៌មាន
ព្រោះហេតុផលនេះ ទើប Apple រត់រក Samsung ឲ្យជួយ
- 2019-04-24 04:01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះហេតុផលនេះ ទើប Apple រត់រក Samsung ឲ្យជួយ
ចន្លោះមិនឃើញ
ថ្មីៗនេះរវាង Qualcomm និង Apple ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឈីប ហើយសម្រាប់ការយល់ឃើញរបស់លោក Ming-Chi Kuo ក៏បង្ហើបថាក្រៅពី Qualcomm ក្រុមហ៊ុនយក្សអាមេរិកក៏ត្រូវការ Samsung មួយបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឈីប Modem 5G សម្រាប់ iPhone ស៊េរីឆ្នាំ ២០២០។
ការស្វែងរកដៃគូផ្គត់ផ្គង់ Modem 5G ចំនួនពីរផ្សេងគ្នា អាចផ្ដល់ផលប្រយោជន៍ធំបំផុតសម្រាប់ Apple ផ្ទាល់ ពោលគឺ Apple អាចងាយស្រួលចរចាអំពីតម្លៃ ហើយកាត់បន្ថយការពឹងផ្អែកតែលើដៃគូផ្គត់ផ្គង់តែមួយ។ នេះជាការបកស្រាយបន្ថែមរបស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគចំៗមួយរូប។
ការវិភាគរបស់លោក Ming-Chi Kuo បញ្ជាក់ថាឆ្នាំ ២០១៩ នេះ នឹងមិនមាន iPhone ប្រើសេវា 5G នោះទេ។ ប៉ុន្តែជាក់ស្ដែងទៅ គេត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីឲ្យសេវា 5G មានការប្រើប្រាស់ទូលំទូលាយ៕
ចុចអាន៖