- 2019-04-19 01:41:01
- ផលិតផលថ្មី
នរណាប្រជែងឈ្នះ! Honor 20i កាមេរ៉ា ៣គ្រាប់ ប្រើឈីប Kirin 710 ធូរថ្លៃត្រឹម ២០០ ស្តើង
- 2019-04-19 01:41:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាប្រជែងឈ្នះ! Honor 20i កាមេរ៉ា ៣គ្រាប់ ប្រើឈីប Kirin 710 ធូរថ្លៃត្រឹម ២០០ ស្តើង
ចន្លោះមិនឃើញ
ត្រកូល Honor នៅតែបន្តទទួលបានការគាំទ្រលើទីផ្សារអន្តរជាតិ រហូតជំរុញឲ្យក្រុមហ៊ុន Huawei បានសម្រេចចេញផ្សាយនូវម៉ូឌែល Honor 20i មានចំណុចខ្លាំងពីរត្រង់ការប្រើប្រាស់ឈីប Kirin 710 និងកាមេរ៉ាក្រោយ ៣ គ្រាប់។
ធូរថ្លៃត្រឹមតែជាង ២០០ ដុល្លារស្តើង រូបរាងស្មាតហ្វូនម៉ូឌែលនេះក៏មិនខុសច្រើនធៀបនឹងជំនាន់ឆ្នាំទៅ Honor 10i។ ជាមួយការបំពាក់នូវអេក្រង់ LCD ទំហំ ៦,២១ អ៊ីញ ឆករាងដំណក់ទឹក ដោយកាមេរ៉ា ៣ គ្រាប់ខាងក្រោយមានទំហំ 25MP (f/1.8) + 8MP (f/2.4) + 2MP (f/2.4) ស្របពេលខាងមុខទំហំ 32MP។
ជាមួយ CPU សេរ៊ីទំនើប Kirin 710 មានជម្រើសអង្គផ្ទុក RAM 6GB/64GB, 6GB/128GB ឬ 6GB/256GB ដោយរត់លើ Android Pie សម្របផ្ទៃកម្មវិធី EMUI 9 បន្សំថាមពលថ្ម ៣ ៤០០mAh ខណៈរន្ធដោតសាកប្រភេទ microUSB 2.0។ ស្ថិតក្នុងជម្រើសពណ៌ ៣ មាន Gradient Blue, Gradient Red និង Midnight Black។
+តម្លៃ Honor 20i លើទីផ្សារក្រៅស្រុកមានដូចខាងក្រោម៖
RAM 4GB/128GB និង 6GB/64GB តម្លៃចាប់ពី ២៣៨ ដុល្លារ
RAM 6GB/128GB តម្លៃ ២៨២ ដុល្លារ
RAM 6GB/256GB តម្លៃ ៣២៩ ដុល្លារ
អានអត្ថបទ
-អ្នកគាំទ្រ OnePlus សន្សំលុយទៅ ចេញម្ដងនេះ ៣ ស៊េរីសុទ្ធតែគីឡូធ្ងន់