- 2019-04-18 01:33:14
- ផលិតផលថ្មី
ចេញហើយ! Highlander ស៊េរីឆ្នាំ ២០២០ ប្ដូររូបរាងទាំងស្រុង
- 2019-04-18 01:33:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! Highlander ស៊េរីឆ្នាំ ២០២០ ប្ដូររូបរាងទាំងស្រុង
ចន្លោះមិនឃើញ
រថយន្ត Toyota Highlander ស៊េរីឆ្នាំ ២០២០ ដែលជាជំនាន់ទីបួននៃត្រកូលរថយន្ត SUV នេះ បានបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធីតាំងបង្ហាញរថយន្ត New York Auto Show ឆ្នាំ ២០១៩។
រថយន្តជំនាន់ទីបួននេះទទួលបានការផ្លាស់ប្ដូររូបរាងថ្មីស្ទើរតែទាំងស្រុង ដែលមានទ្រង់ទ្រាយស្រដៀងនឹងរថយន្ត RAV4 ស៊េរីចុងក្រោយដែរ ហើយបានបន្ថែមបច្ចេកវិទ្យាថ្មី និងមានប្រព័ន្ធ Hybrid ដែលសន្សំសំចៃប្រេងឥន្ធនៈបានកាន់តែច្រើនជាងមុន។
ប្រៀបធៀបនឹងជំនាន់មុន រថយន្ត Highlander ជំនាន់ថ្មីនេះ ត្រូវបានគេអះអាងថាអាចផ្ដល់សុវត្ថិភាពបានខ្ពស់ជាងមុន, ធន់ជាងមុន និងមានគុណភាពផលិតខ្ពស់ជាងមុន ដោយផ្អែកលើគ្រោងឆ្អឹងថ្មីឈ្មោះថា Toyota New Global Architecture (TNGA-K)។
រថយន្តនេះប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ដែលអាចផ្ដល់កម្លាំង ២៩៥ សេះ។ ចំណែកប្រភេទ Hybrid គឺប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីចំនួនពីរ ដែលប្រើប្រេងឥន្ធនៈជាមធ្យម ៦,៩ លីត្រ/១០០ គ.ម។
មុខងារស្តង់ដារលើរថយន្តស៊េរីថ្មីនេះមានដូចជាប្រព័ន្ធ Toyota Safety Sense 2.0, យ៉ាន់ទំហំ ១៨ អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣ តំបន់, អេក្រង់ទំហំ ៨ អ៊ីញ, កៅអីអ្នកបើកបរអាចសារ៉េបាន ៨ បែប, កញ្ចក់ចុចបិទ/បើកស្វ័យប្រវត្តិ, ភ្លើង LED មុខក្រោយ និងមានកញ្ចក់ខ្មៅសម្រាប់អ្នកដំណើរខាងក្រោយផងដែរ។
រថយន្ត Highlander ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងនឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនៅខែធ្នូ ចំណែកប្រភេទ Hybrid នឹងចេញលក់នៅខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ៕
ចុចអាន៖