- 2019-04-10 03:43:00
- ព័ត៌មាន
ក្រុមហ៊ុនកូរ៉េល្បី ១ ទៀតព្រមព្រៀងផ្គត់ផ្គង់គ្រឿងបង្គុំ សម្រាប់រថយន្តអគ្គិសនីវៀតណាម
- 2019-04-10 03:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនកូរ៉េល្បី ១ ទៀតព្រមព្រៀងផ្គត់ផ្គង់គ្រឿងបង្គុំ សម្រាប់រថយន្តអគ្គិសនីវៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុននៅកូរ៉េខាងត្បូង LG Chem បានព្រមព្រៀងរួចរាល់ហើយ ក្នុងការផ្គត់ផ្គង់គ្រឿងបង្គុំអាគុយប្រភេទ lithium-ion សម្រាប់រថយន្តអគ្កិសនីនាថ្ងៃអនាគតឲ្យ ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកលើកដំបូងរបស់ប្រទេសវៀតណាម។ នេះបើយោងតាមវេបសាយ Vietnam express ចុះផ្សាយកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩។
ប្រភពដដែលបានបន្ថែមថា ចំពោះបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ នឹងត្រូវបានបង្រៀនដោយអ្នកជំនាញមកពីក្រុមហ៊ុន LG ដោយផ្ទាល់។
ក្រុមហ៊ុន Vingroup ដែលជាមេរបស់ VinFast បានចាក់បញ្ចូលលុយជាង ១៣ ពាន់លានដុង (ប្រហែល ៥៨០ លានដុល្លារអាមេរិក) ទៅក្នុងគម្រោងយានយន្តរបស់ VinFast ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨។ VinFast មានទំហំនៃការវិនិយោគសរុបចំនួន ៤,២ពាន់លានដុល្លារអាមេរិក ដែលមានប្រភពពីក្នុង និងក្រៅស្រុក។
VinFast បានបង្ហាញ រថយន្តលើកដំបូងរបស់ខ្លួន ចំនួន ២ម៉ូដែល គឺ LUX A2.0 (ប្រភេទ sedan ទ្វារ៤) និង LUX SA2.0 (ប្រភេទ SUV) នៅក្នុងពិព័រណ៍នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីដើមខែតុលា ឆ្នាំ២០១៨។ VinFast បានចាប់ដៃគូជាមួយក្រុមហ៊ុននៅអឺរ៉ុប និងអាមេរិក ដែលមានជំនាញខាងវិស័យយានយន្តនេះ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បីបង្កើតជារថយន្តទាំងពីរម៉ូដែលរបស់ខ្លួនឡើង។
VinFast គ្រោងផលិតរថយន្តចំនួន ២៥ម៉ឺនគ្រឿង នៅដំណាក់កាលដំបូង និងផលិត ៥០ម៉ឺនគ្រឿងទៀត នៅដំណាក់កាលបន្ទាប់ ដើម្បីក្លាយជាអ្នកផលិតរថយន្តធំបំផុតនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនក៏បានអះអាងថា រថយន្តនេះ នឹងមានតម្លៃសមរម្យ ដើម្បីលក់ជូនប្រជាជនវៀតណាម។ ក្រុមហ៊ុនដដែល គ្រោងបញ្ចេញលក់រថយន្តទាំងនេះ នៅត្រីមាសទី៣ ឆ្នាំ២០១៩ខាងមុខ៕
អត្ថបទទាក់ទង៖