- 2019-04-09 01:00:00
- ព័ត៌មាន
តេស្តស្តែងៗ! បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ អាច Copy មកដោះសោរបាន
- 2019-04-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តស្តែងៗ! បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ អាច Copy មកដោះសោរបាន
ចន្លោះមិនឃើញ
ថ្មីៗនេះ មានវីដេអូមួយពី Darkshrak និយាយពី បច្ចេកទេសបំបែកការស្កេនដៃលើអេក្រង់របស់ Galaxy S10 អាចស្កេនចេញក្រយៅដៃ អ្នកស្កេនពីមុន ដោយការតេស្តលើកញ្ចក់តូចមួយ រួចយកទៅដាក់ក្នុងកម្មវិធី Photoshop និងប្រើប្រាស់ម៉ូឌែល 3ds Max អាចព្រីនចេញក្រយៅដៃ រួចមកបង្កើតក្រយៅដៃក្លែងក្លាយ យកទៅដោះសោរបាន បន្ទាប់ពីរង់ចាំប្រមាណជា ១៣ នាទី។
យ៉ាងណាមិញ គេបារម្ភថា របកគំហើញនេះក្លាយជាអ្នកបង្ករឿងវិញ ព្រោះមានកម្មវិធីទូទាត់សាច់ប្រាក់អនឡាញ តម្រូវឲ្យស្កេនក្រយៅដៃដើម្បីដោះសោរ ឬលេខកូដ ប្រសិនបើគេអាចចាប់បានក្រយៅដៃម្ចាស់ទូរសព្ទ នោះនឹងម្ចាស់នឹងខាតបង់ប្រាក់ដោយជនខិលខូចមិនខាន។
ករណីនេះ ក៏ធ្លាប់កើតមានម្តងដែរនៅឆ្នាំ ២០១៦ ដោយម្ចាស់ iPhone ម្នាក់ជាប៉ូលីស បានប្រើបច្ចេកវិទ្យា 3D Print បង្កើតបានក្រយៅដៃក្លែងក្លាយមកដោះសោរ iPhone បានសម្រេច។ ខណៈដែលឆ្នាំ ២០១៧ បច្ចេកវិទ្យាស្កេនមុខរបស់ Apple ត្រូវបានគេរាយការណ៍ថា អាចក្លែងមុខមនុស្សឲ្យដូចគ្នា យកមកដោះសោរបាន។ ដូចនេះ សង្ឃឹមថា Samsung នឹងចាត់វិធានការណ៍លើវីដេអូធ្វើតេស្តបំបែកសុវត្ថិភាពស្កេនដៃ លើអេក្រង់ខាងលើនេះ ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់៕
ទស្សនាវីដេអូខាងក្រោម៖