
- 2019-04-01 03:53:22
- ផលិតផលថ្មី
ចេញស្ងាត់ៗ Surface Book 2 ឡើងដល់ Core i5 ជំនាន់ទី ៨ រក្សាតម្លៃនៅដដែល
- 2019-04-01 03:53:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញស្ងាត់ៗ Surface Book 2 ឡើងដល់ Core i5 ជំនាន់ទី ៨ រក្សាតម្លៃនៅដដែល
ចន្លោះមិនឃើញ
មុននេះបន្តិចក្រុមហ៊ុន Microsoft ទើបតែអាប់ដែតការចេញលក់កុំព្យូទ័រយួរដៃ Surface Book 2 ជំនាន់ថ្មី របស់ខ្លួនវិវត្តឡើងការប្រើប្រាស់ CPU ប្រភេទ Intel Core i5-8350U (ជំនាន់ទី ៨)។ ម៉ូឌែលថ្មីនេះមកជាមួយនូវ RAM ទំហំ 8GB និងអង្គផ្ទុក 256GB ជាមួយតម្លៃលក់ ១ ៤៩៩ ដុល្លារ ។
នេះជាតម្លៃចាស់សម្រាប់ម៉ូឌែលប្រើប្រាស់ CPU ប្រភេទ Core i5 ជំនាន់ទី ៧ ដោយក្រុមហ៊ុន Microsoft ក៏នឹងនៅតែបន្តដាក់លក់រហូតអស់ពីស្តុក ជាមួយការបញ្ចុះតម្លៃទាបជាងមុន ២០០ ដុល្លារពោលគឺធ្លាក់មកត្រឹម ១ ២៩៩ ដុល្លារវិញ។
ចំពោះការបន្ថែមជម្រើសថ្មីនេះ ពុំមានការផ្លាស់ប្តូរអ្វីច្រើនទេ ដោយទាំងទំហំអេក្រង់រក្សាត្រឹម ១៣ អ៊ីញ គ្មានជម្រើស ១៥ អ៊ីញ ជារួមគឺគ្រាន់បន្ថែមល្បឿនម៉ាស៊ីនជាមួយ CPU ជំនាន់ថ្មី អាចរត់ដល់ល្បឿនដំណើរការ ៣,៦GHz តែប៉ុណ្ណោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: