• 2019-03-27 07:25:00
  • ព័ត៌មាន

​OPPO​ ​F11​ ​Pro​ ​មិនទាន់​មកដល់​ខ្មែរផង​ ​កា​រកម្ម៉ង់លើស​កំណត់​ទៅ​ហើយ​!​

  • 2019-03-27 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់​បាន​មួយ​សប្តាហ៍​ផង​កម្មវិធី​ ​Pre​-​order​ ​OPPO​ ​F11​ ​Pro​ ​មាន​ចំនួន​កើនឡើង​យ៉ាង​លើសលប់​ហួសពី​ការ​រំពឹង​ទុក​ ​រហូតដល់​ថ្នាក់​ម្ចាស់ហាង​លក់​ទូរស័ព្ទ​ ​OPPO​ ​មួយចំនួន​បាន​ធ្វើការ​ជូនដំណឹង​មកកាន់​ក្រុមហ៊ុន​ស្តី​ពី​ការ​ស្នើរ​សុំ​ទទួល​កា​រកម្​មង់​ទូរស័ព្ទ​បន្ថែម​ទៀត​ ​ដើម្បី​លក់​បន្ត​ទៅ​ឲ្យ​អតិថិជន​របស់​ពួកគេ​ ​ដែល​បាន​ធ្វើការ​ ​Pre​-​Order​ ​F11​ ​Pro​ ​នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​របស់​ម្ចាស់ហាង​ទាំងនោះ​កាល​នៅ​ព្រឹកមិញ​នេះ​។​

បន្ទាប់ពី​ក្រុម​ ​ហ៊ុន​ ​OPPO​ ​នៅ​កម្ពុជា​បាន​ធ្វើការ​ ​Launch​ ​Event​ ​កាលពី​ថ្ងៃទី២០​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​រួចមក​ ​យើង​ឃើញថា​មាន​អ្នកគាំទ្រ​ជិត២ពាន់​នាក់​បាន​ទៅ​ចូលរួម​កម្មវិធី​នោះ​ ​ដែល​រួមមាន​អតិថិជន​គាំទ្រ​ផលិតផល​ ​OPPO​ ​និង​ ​បណ្តា​ម្ចាស់ហាង​លក់​ទូរស័ព្ទ​នានា​មក​ពី​គ្រប់តំបន់​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ​ហើយ​កម្មវិធី​ ​Pre​-​Order​ ​OPPO​ ​F11​ ​Pro​ ​នៅ​កម្ពុជា​បាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ​២១​ ​ដល់​ថ្ងៃទី២៧​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​ហើយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី​ ​Pre​-​Order​ ​ប៉ុន្តែ​បណ្តា​ម្ចាស់ហាង​លក់​ទាំងអស់​ ​បាន​ជូនដំណឹង​ថា​ ​កម្មវិធី​ ​Pre​-​Order​ ​OPPO​ ​F11​ ​Pro​ ​ត្រូវ​បញ្ចប់​មុន​ថ្ងៃកំណត់។

​ដោយសារតែ​កា​រកម្មង់​របស់​អតិថិជន​ ​ច្រើនលើស​លប់​ហួសពី​ការ​រំពឹង​ទុក​របស់​ពួកគេ​ពេក​ ​ហើយ​មាន​អតិថិជន​យ៉ាងច្រើន​ដែល​មកកាន់​ហាង​លក់​ទូរស័ព្ទ​របស់​ពួកគេ​ ​ដើម្បី​ធ្វើការ​ ​Pre​-​Order​ ​បន្ថែម​ ​ត្រូវ​ត្រលប់​ទៅផ្ទះ​វិញ​គួរឲ្យ​សោក​ស្តាយ​ ​ដែល​ធ្វើឲ្យ​ម្ចាស់ហាង​ទាំងអស់​មាន​ភាព​ពិបាក​ក្នុង​ការ​ឆ្លើយតប​ជាមួយ​អតិថិជន​របស់​ពួកគេ​បាន​ទាន់ពេល​វេលា​។​

​យោង​តាម​ការ​ម្ចាស់ហាង​ ​បាន​បន្ត​ទៀត​ថា​នៅ​ថ្ងៃស្អែក​ ​ថ្ងៃទី២៨​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​អតិថិជន​ដែល​បាន​ធ្វើការ​ ​Pre​-​Order​ ​OPPO​ ​F11​ ​Pro​ ​នឹង​ទទួល​បាន​ទូរស័ព្ទ​ ​F11​ ​Pro​ ​ភ្លាម​ៗ​ពី​ហាង​លក់​ទូរស័ព្ទ​របស់​ពួកគេ​ ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ ​ពី​ការPre​-​Order​ ​ដូច្នេះ​សូម​លោកអ្នក​រួស​រាន់​ប្រញាប់​ប្រ​ញ៉ាល់​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​ ​ដែល​អតិថិជន​បាន​ ​Pre​-​Order​ ​ឲ្យបាន​ទាន់ពេល​វេលា​ ​ដើម្បី​ទទួល​បាន​ទូរស័ព្ទ​ ​F11​ ​Pro​ ​មកកាន់​ក្នុង​ដៃ​ភ្លាម​ៗ​ ​ហើយ​ចំពោះ​អតិថិជន​ដែល​មិនបាន​ធ្វើការ​ ​Pre​-​Order​ ​F11​ ​Pro​ ​សូមកុំ​ព្រួយបារម្ភ​ ​ព្រោះ​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​នឹង​មកដល់​កម្ពុជា​ជាបន្តបន្ទាប់​ ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។​ ​

ពិតជា​មិនធម្មតា​មែន​កូនពៅ​ជំនាន់​ក្រោយ​ត្រកូល​ ​F​ ​រូប​នេះ​ ​គឹ​ ​OPPO​ ​F11​ ​Pro​ ​បាន​អង្រួន​ចិត្ត​អតិថិជន​រហូតដល់​ថ្នាក់​មាន​កា​រកម្​មង់​លើសលប់​លើស​ដែន​កំណត់​ ​ដើម្បី​ធ្វើជា​ម្ចាស់​របស់​វា​ស្ទើរ​តែ​គ្រប់​ៗ​គ្នា​ ​ព្រោះ​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​នដែ​លបា​នរ​ចនា​ឡើងជា​ពិសេស​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី​ដើមឆ្នាំ២០១៩នេះ​ ​ដោយ​វា​បាន​បំពាក់​បច្ចេកវិទ្យា​ ​សាក​ថ្ម​ល្បឿន​លឿន​ ​VOOC​ ​ជំនាន់​ ​3.0​ ​ថាមពល​ថ្ម​ ​4000MAh​ ​គឺ​ ​Upgrade​ ​ជាង​ម៉ូ​ឌែ​លមុនៗ​។

​សម្រាប់​អ្នកលេង​ហ្គេម​យ៉ាងណា​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​ ​,​ ​វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​ដែល​ធ្វើឲ្យ​ការ​ ​Scroll​ ​ហ្គេម​ ​Online​ ​មិន​មាន​ភាព​ទាក់​ ​ឬ​ ​ស្ពឹក​ឡើយ​,​ ​ដោយ​វា​មាន​ ​Ram​ ​ទំហំ​ ​6GB​ ​និង​ ​Romទំហំ​ ​64GB​ ​ហើយ​វា​មាន​អេក្រង់​ធំ​លាត​ពេញ​ទំហំ​ ​6.5​ ​Inch​ ​អម​មក​ជាមួយ​កម្រិត​បង្ហាញFHD​+​ ​គ្មាន​ចន្លោះ​ឆក​ ​ដូ​ចម៉ូ​ឌែ​លមុនៗ​ងាយស្រួល​ទស្សនា​កម្មវិធី​ទូរទស្សន៍​ ​និង​ ​វីដេអូ​ផ្សេង​ៗ​មិន​ទាក់ភ្នែក​ ​វា​ក៏​មាន​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ​ទំហំ​ ​48MPអម​ដោយ​កាមេរ៉ា​បង្កប់ខ្លួន​ ​ដែល​អាច​ផុស​ឡើង​គ្រប់ពេល​ដែ​លោកអ្នក​ចង់​ថត​ ​នៅ​ចំ​កណ្តាល​តែម្តង​ ​ដែល​តម្លៃ​លក់​ជា​ផ្លូវការ​គឺ​ ​339​$​ ​ជា​តម្លៃ​ដែល​អតិថិជន​គ្រប់គ្នា​អាច​ទទួលយក​បាន​ ​បូក​ជាមួយនឹង​គុណភាព​វិញ​កប់​ស៊េរី​តែម្តង​​៕​ ​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់