• 2019-03-27 03:27:36
  • ព័ត៌មាន

មើល​វីដេអូ​បុក​ស្ដែងៗ បាន​ដឹង Range Rover រឹងមាំ​ប៉ុណ្ណា

  • 2019-03-27 03:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Land Rover ម៉ូដែល​ Range Rover ជា​រថយន្ត​ប្រណីត​មួយ​ម៉ូដែល​ ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ទាំង​ស៊េរី​ចាស់​និង​ស៊េរី​ថ្មី។ រថយន្ត​ម៉ូដែល​នេះ​ចេញ​​លក់​​លើ​ទីផ្សារ​តាំង​ពី​ឆ្នាំ ១៩៧០ ដែល​បច្ចុប្បន្ន​នេះ​ចេញ​ដល់​ជំនាន់​ទី ៤ ​ហើយ។

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​​បង្ហាញ​អំពី​ការ​ធ្វើ​តេស្ត​លើ​សមត្ថភាព​ការពារ​អ្នក​ដំណើរ​របស់​ម៉ូដែល Range Rover ជំនាន់​ទី​បួន ពេល​ជួប​ហេតុការណ៍​ប៉ះ​ទង្គិច ៖

ការ​ធ្វើ​តេស្ត​ចាប់​ផ្ដើម​ដោយ​ការ​បើក​​ចំ​ពី​​ផ្នែក​ចំហៀង​ខាង​មុខ​ បន្ទាប់​មក​​គឺ​ការ​បើក​បុក​ពី​ផ្នែក​ចំហៀង និង​បញ្ចប់​ដោយ​ការ​បើក​បុក​​បង្គោល។ ឆ្លង​កាត់​ធ្វើ​តេស្ត​នេះ​អង្គភាព​សុវត្ថិភាព​ផ្លូវ​ថ្នល់​ NCAP បាន​ឲ្យ​ពិន្ទុ​ Range Rover ជំនាន់​ទី​បួន ដោយ​ផ្ដល់​ផ្កាយ​ចំនួន​ ៥ មាន​ន័យ​ថា​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់។

គួរ​ដឹង​ថា​ក្រៅ​ពី​ Range Rover ធម្មតា​នេះ ក្រុមហ៊ុន​ Land Rover ​ក៏​បាន​បញ្ចេញ​សែស្រឡាយ​បន្ត​បន្ទាប់​ទៀត​ដែល​មាន​រួម​មាន​ Range Rover Sport ចេញ​នៅ​ឆ្នាំ ២០០៤, Range Rover Evoque ចេញ​នៅ​ឆ្នាំ ២០១១ និង Range Rover Velar ចេញ​នៅ​ឆ្នាំ ២០១៧៕​​​​​

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់