- 2019-03-22 07:58:00
- ព័ត៌មាន
ស្រីៗឃើញដឹងលង់ស្នេហ៍ ប្រុសស្អាតតួ ហនុមាន ឈរនៅមុខរថយន្ត Jaguar Land Rover(វីដេអូ)
- 2019-03-22 07:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗឃើញដឹងលង់ស្នេហ៍ ប្រុសស្អាតតួ ហនុមាន ឈរនៅមុខរថយន្ត Jaguar Land Rover(វីដេអូ)
ចន្លោះមិនឃើញ
លោក Ulf Sebecke នាយកគ្រប់គ្រងក្រុមហ៊ុន Jaguar Land Rover Cambodia (សហការណ៍ជាមួយសំអាងការ នួនស្រី) មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជាលើកទីបីដែលក្រុមហ៊ុនលំដាប់អន្តរជាតិ Jaguar Land Rover Cambodia (ដែលជាផ្នែកមួយនៃក្រុមហ៊ុន RMA Group) បានលើកយកការបង្ហាញរថយន្តរបស់ខ្លួនភ្ជាប់ជាមួយការបង្ហាញនូវសិល្បះបុរាណ មានទាំងមេទ័ព និងតួអង្គហនុមាន។
លោក ចាប ស៊ីដាណាល់ ជាតួអង្គហនុមានដែលត្រូវបានជ្រើសរើស សំរាប់ការបង្ហាញពីភាពជោគជ័យ របស់រថយន្ត Discovery Sport 2019 ដែរលោកក៏ធ្លាប់ត្រូវទទួលស្គាល់នឹង គាំទ្រយ៉ាងខ្លាំងកាលពីការសម្ពោធពីភាពជោគជ័យ របស់រថយន្តប្រណិត Jaguar នៅស្ថានទូតបារាំងពីថ្ងៃ 14 ធ្នូ 2018កន្លងទៅ។
លោកគឺជាអ្នកបន្តវេនផ្នែកសិល្បះជំនាន់ទី4 ឪពុករបស់លោកឈ្មោះ ចាប ស៊ីផាត គឺជាសាស្រ្តាចារ្យនៅនាយកដ្ឋានសិល្បះនិងទស្សនីយភាព។ ម្តាយរបស់លោកឈ្មោះ អ៊ុច វុធដាវី ជាអ្នកគ្រូផ្នែកដេរប៉ាក់ឌិនសំលៀកបំពាក់របាំបុរាណ។ គ្រួសាររបស់លោកស៊ីណាល់គឺបានថែរក្សាសិល្បះ4ជំនាន់មកហេីយ។
លោកតាទាំងពីរនឹងឪពុករបស់លោកគឺជាសាស្រ្តាចារ្យបង្រៀនសិល្បះករក្នុងតួអង្គហនុមានដែលសម្តែងនៅក្នុងព្រះបរមរាជវាំង។ លោក ចាប ស៊ីដាណាល់ បានចាប់យកជំនាញមួយនេះដោយសារតែក្តីស្រលាញ់ ចង់ចូលរួមថែរក្សា ផ្សព្វផ្សាយនិងបន្តវេនពីលោកតា និងលោកឪពុករបស់លោក។
ដើម្បីការពារដំណាលរឿងមួយនេះដល់កូនខ្មែរជំនាន់ក្រោយ ក្រុមហ៊ុនក៏បានសំរេចចិត្តជ្រើសរើសយកការសំដែងសិល្បះបុរាណមួយនេះក្នុងកម្មវិធីបង្ហាញនូវរថយន្តសេរីថ្មី ២០១៩ របស់ខ្លួន ក៏ដូចជារូបភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីជាការចែករំលែងប្រពៃណី និងវប្បធម៌មួយនេះ។ ទាំងការសំដែង និងសំលៀកបំពាក់ដែលប្រើប្រាស់សំរាប់តួអង្គទាំងអស់។
ក្រុមហ៊ុន Jaguar Land Rover Cambodia គាំទ្រយ៉ាងពេញទំហឹងចំពោះវប្បធ៍មដ៏អស្ចារ្យរបស់កម្ពុជា ហើយនៅបន្តរក្សានូវគោលជំហរដ៏រឹងមាំក្នុងការ "រម្លឹកឡើងវិញនូវអតីតកាលដ៏អស្ចារ្យ នាយុគសម័យទំនើប!"
ទាំងនេះគឺជាសកម្មភាពក្រោយឆាកខ្លះៗដែលក្រុមការងារ រៀបចំនូវការបង្កើតរូបភាពរបស់ Land Rover
ទស្សនាវីដេអូខាងក្រោម៖
រូបភាពរបស់ហនុមាន៖
ពាក្យថា "ការពារ" មានន័យថារក្សានូវទំរង់ដើមអោយគង់វង្ស ហើយខិតខំព្យាយាមនាំយកនូវអត្ថន័យទាំងនោះទៅដល់មនុស្សជាច្រើនក្នុងពិភពលោកដូចជារបាំអប្សរារបស់យើងដូចគ្នា។
ប៉ុន្តែបើយកតែរឿងចាស់ដដែលៗ គ្មាននរណាចាប់អារម្មណ៏នោះឡើយ ត្រូវរៀបចំយ៉ាងណាអោយមានទំនាក់ទំនង និងសម័យបច្ចុប្បន្ន! សម័យទំនើប ភ្ជាប់ជាមួយថវិការដែលអាចអោយសិល្បះករ សិល្បះការិនី អាចរស់បានជាមួយនិងអ្វីដែលពួកគាត់ស្រលាញ់ថែរក្សា។ ដូច្នេះការចូលរួមរបស់អ្នកទាំងអស់គ្នា រួមទាំងក្រុមហ៊ុន ជារឿងចំបាច់ ដើម្បីអោយសិល្បះករ សិល្បះការិនី អាចរកចំណូលបានពីការងាររបស់ពួកគាត់។
ដល់ពេលដែលសិល្បះបុរាណមួយនេះល្បីល្បាញហើយនោះ យើងនូវមានទំរង់ដើម និងសិល្បះករ សិល្បះការិនី ដែលចេះដឹង យល់ច្បាស់នូវសិល្បះវប្បធម៍មួយនេះ ពាសពេញប្រទេសរបស់យើង! ដល់ពេលវេលាដែលបង្ហាញដល់ពិភពលោកបានដឹង ពេលនោះហើយដែលត្រូវលើកយកពីទំរង់ដើម ទំរងពីបុរាណកាល ដ៏មានតំលៃរបស់យើងមកបង្ហាញពិភពលោកអោយបានដឹង! ពីក្រុមការងារទាំំងអស់សូមអរគុណដល់ Land Rover Cambodia ដែលបានគាំរទ្រនូវគំនិតមួយនេះរហូតដល់ផលិតបានជាលទ្ធិផលមួយដ៏អស្ចារ្យនេះ។ សហការជាមួយ #Somangka_Nounsrey and @homePhotography --------------------------------------------------------------------------------------------------- “រម្លឹកឡើងវិញនូវអតីតកាលដ៏អស្ចារ្យ នាយុគសម័យទំនើប!” គឺជាបេសកម្មមួយរបស់ក្រុមហ៊ុន Jaguar Land Rover Cambodia (ដែលជាផ្នែកមួយនៃក្រុមហ៊ុន RMA Group)។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ