• 2019-03-27 01:26:00
  • ផលិតផលថ្មី

Huawei ចេញ​ផ្សាយ​ស្មាតហ្វូន P30/P30 Pro ជា​ផ្លូវការ តម្លៃ​ចាប់​ពី ៩០០ ដុល្លារ​ឡើង​ទៅ

  • 2019-03-27 01:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei បាន​ប្រកាស​នូវ​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​គឺ P30 និង P30 Pro កាល​ពី​យប់​ថ្ងៃ​ទី ២៦ មិនា​កន្លង​ទៅ​នេះ។ ចំណុច​ខ្លាំង​ជា​ច្រើន​បាន​លេច​ចេញ​លើ​រៀម​ច្បង P30 Pro ដោយ​ក្រៅ​ពី​ការ​ប្រើប្រាស់​កាមេរ៉ា Periscope Zoom កម្រិត 5x ទៀត​សោត​ក៏​ជា​ស្មាតហ្វូន​ដែល​មាន​បំពាក់​បន្ទះ​អេក្រង់ AMOLED អម​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់​មុន​គេ​បង្អស់​ធៀប​នឹង​ម៉ូឌែល Huawei ឯ​ទៀត អម​កាមេរ៉ា ៤ គ្រាប់​នៅ​ខាង​ក្រោយ។

+លក្ខណៈ​សម្បត្តិ​ Huawei P30:

  • អេក្រង់: AMOLED ទំហំ ៦,១ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ (ដង់ស៊ីតេ ៤២២ppi)
  • បន្ទះ​ឈីប: HiSilicon Kirin 980 (7nm)
  • RAM: 6/8GB
  • ROM: 64/128/256GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 256GB
  • កាមេរ៉ា​មុខ: 32MP មាន Aperture f/2.0
  • កាមេរ៉ា​ក្រោយ: ៣ គ្រាប់
  • 40MP មាន Aperture f/1.8 ទំហំ 27mm (Wide)
  • 16MP មាន Aperture f/2.2 ទំហំ 22mm (Ultra-wide)
  • 8MP មាន Aperture f/2.4 ទំហំ 80mm (Telephoto)
  • ថាមពល​ថ្ម: ៣ ៦៥០mAh គាំទ្រ​មុខងារ​សា​កថ្ម​រហ័ស​កម្លាំង ២២,៥ វ៉ាត់
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 9.0 (Pie) អម​ផ្ទៃ​កម្មវិធី EMUI 9.1
  • ជម្រើស​ពណ៌: Aurora, Amber Sunrise, Breathing Crystal, Black, Pearl White
  • តម្លៃ: ចាប់​ពី ៩០០ ដុល្លារ​ឡើង​ទៅ (ជម្រើស 6/128GB)

+លក្ខណៈ​សម្បត្តិ​ Huawei P30 Pro:

  • អេក្រង់: AMOLED ទំហំ ៦,៤៧ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ (ដង់ស៊ីតេ ៣៩៨ppi)
  • បន្ទះ​ឈីប: HiSilicon Kirin 980 (7nm)
  • RAM: 6/8GB
  • ROM: 128/256/512GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 512GB
  • កាមេរ៉ា​មុខ: 32MP មាន Aperture f/2.0
  • កាមេរ៉ា​ក្រោយ: ៤ គ្រាប់
  • 40MP មាន Aperture f/1.6 ទំហំ 27mm (Wide)
  • 20MP មាន Aperture f/2.2 ទំហំ 16mm (Ultra-wide)
  • Periscope 8MP មាន Aperture f/3.4 ទំហំ 125mm , 5x Optical Zoom (Telephoto)
  • TOF 3D កាមេរ៉ា (Depth-sensor)
  • ថាមពល​ថ្ម: ៤ ២០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ៤០ វ៉ាត់ (៣០ នាទី​បាន​ ៧០ - ភាគរយ) និង​ការ​សាក​ថ្ម​ឥត​ខ្សែ​ទៅ​កាន់​ឧបករណ៍​ដទៃ Reverse Wireless Charging
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 9.0 (Pie) អម​ផ្ទៃ​កម្មវិធី EMUI 9.1
  • ជម្រើស​ពណ៌: Aurora, Amber Sunrise, Breathing Crystal, Black, Pearl White
  • តម្លៃ: ចាប់​ពី ១ ១២៩ ដុល្លារ (8/128GB) | ១ ២៤២ ដុល្លារ (8/256GB) | ១ ៤១១ ដុល្លារ (8/512GB)

ទស្សនាវីដេអូខាងក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់