• 2019-03-22 07:58:00
  • ព័ត៌មាន

ស្រីៗឃើញដឹងលង់ស្នេហ៍ ប្រុសស្អាតតួ ​ហនុមាន​ ឈរនៅមុខរថយន្ត Jaguar​ ​Land​ ​Rover​​(​វីដេអូ​)​

  • 2019-03-22 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ​Ulf​ ​Sebecke​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Jaguar​ ​Land​ ​Rover​ ​Cambodia​ ​(​សហ​ការណ៍​ជាមួយ​សំអាងការ​ ​នួនស្រី​)​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បង្ហាញ​ជា​លើក​ទីបី​ដែល​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ ​Jaguar​ ​Land​ ​Rover​ ​Cambodia​ ​(​ដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​RMA​ ​Group​)​ ​បាន​លើកយក​ការ​បង្ហាញ​រថយន្ត​របស់​ខ្លួន​ភ្ជាប់​ជាមួយ​ការ​បង្ហាញ​នូវ​សិល្បះ​បុរាណ​ ​មាន​ទាំង​មេទ័ព​ ​និង​តួអង្គ​ហនុមាន​។​

​លោក​ ​ចាប​ ​ស៊ី​ដា​ណាល់​ ​ជា​តួអង្គ​ហនុមាន​ដែល​ត្រូវ​បាន​ជ្រើសរើស​ ​សំរាប់​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​ ​របស់​រថយន្ត​ ​Discovery​ ​Sport​ ​2019​ ​ដែរ​លោក​ក៏​ធ្លាប់​ត្រូវ​ទទួលស្គាល់​នឹង​ ​គាំទ្រ​យ៉ាង​ខ្លាំង​កាលពី​ការ​សម្ពោធ​ពី​ភាព​ជោគជ័យ​ ​របស់​រថយន្ត​ប្រណិត​ ​Jaguar​ ​នៅ​ស្ថានទូត​បារាំង​ពី​ថ្ងៃ​ ​14​ ​ធ្នូ​ ​2018កន្លងទៅ​។​

​លោក​គឺជា​អ្នក​បន្តវេន​ផ្នែក​សិល្បះ​ជំនាន់​ទី4​ ​ឪពុក​របស់​លោក​ឈ្មោះ​ ​ចាប​ ​ស៊ី​ផា​ត​ ​គឺជា​សាស្រ្តា​ចារ្យ​នៅ​នាយក​ដ្ឋាន​សិល្បះ​និង​ទស្សនីយភាព​។​ ​ម្តាយ​របស់​លោក​ឈ្មោះ​ ​អ៊ុច​ ​វុធ​ដា​វី​ ​ជា​អ្នកគ្រូ​ផ្នែក​ដេរ​ប៉ាក់ឌិន​សំលៀកបំពាក់​របាំ​បុរាណ​។​ ​គ្រួសារ​របស់​លោក​ស៊ី​ណា​ល់​គឺ​បាន​ថែ​រក្សា​សិល្បះ4ជំនាន់​មក​ហេីយ​។

​លោកតា​ទាំងពីរ​នឹង​ឪពុក​របស់​លោក​គឺជា​សាស្រ្តា​ចារ្យ​បង្រៀន​សិល្បះ​ករ​ក្នុង​តួអង្គ​ហនុមាន​ដែល​សម្តែង​នៅក្នុង​ព្រះបរមរាជវាំង​។​ ​លោក​ ​ចាប​ ​ស៊ី​ដា​ណាល់​ ​បាន​ចាប់​យក​ជំនាញ​មួយ​នេះ​ដោយសារតែ​ក្តី​ស្រលាញ់​ ​ចង់​ចូលរួម​ថែរក្សា​ ​ផ្សព្វផ្សាយ​និង​បន្តវេន​ពី​លោកតា​ ​និង​លោកឪពុក​របស់​លោក​។​

​ដើម្បី​ការពារ​ដំណាលរឿង​មួយ​នេះ​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ​ ​ក្រុមហ៊ុន​ក៏បាន​សំរេចចិត្ត​ជ្រើសរើស​យក​ការ​សំ​ដែង​សិល្បះ​បុរាណ​មួយ​នេះ​ក្នុង​កម្មវិធី​បង្ហាញ​នូវ​រថយន្ត​សេរី​ថ្មី​ ​២០១៩​ ​របស់​ខ្លួន​ ​ក៏ដូចជា​រូបភាព​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ ​ដើម្បី​ជា​ការចែក​រំ​លែង​ប្រពៃណី​ ​និង​វប្បធម៌​មួយ​នេះ​។​ ​ទាំង​ការសំដែង​ ​និង​សំលៀកបំពាក់​ដែល​ប្រើប្រាស់​សំរាប់​តួអង្គ​ទាំងអស់​។

​ក្រុមហ៊ុន​ ​Jaguar​ ​Land​ ​Rover​ ​Cambodia​ ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វប្ប​ធ៍ម​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ ​ហើយ​នៅ​បន្ត​រក្សា​នូវ​គោលជំហរ​ដ៏​រឹងមាំ​ក្នុង​ការ​ ​"​រម្លឹក​ឡើងវិញ​នូវ​អតីតកាល​ដ៏​អស្ចារ្យ​ ​នា​យុគសម័យ​ទំនើប​!​"​

​ទាំងនេះ​គឺជា​សកម្មភាព​ក្រោយ​ឆា​ក​ខ្លះ​ៗ​ដែល​ក្រុមការងារ​ ​រៀបចំ​នូវ​ការបង្កើត​រូបភាព​របស់​ ​Land​ ​Rover​

ទស្សនា​វីដេអូ​ខាងក្រោម៖

​រូបភាព​របស់​ហនុមាន​៖ ​ ​

​ ​ពាក្យ​ថា​ ​"​ការពារ​"​ ​មានន័យថា​រក្សា​នូវ​ទំរង់​ដើម​អោយ​គង់វង្ស​ ​ហើយ​ខិតខំ​ព្យាយាម​នាំ​យក​នូវ​អត្ថន័យ​ទាំងនោះ​ទៅដល់​មនុស្សជា​ច្រើន​ក្នុង​ពិភពលោក​ដូចជា​របាំ​អប្សរា​របស់​យើង​ដូចគ្នា​។​

​ប៉ុន្តែ​បើ​យក​តែ​រឿង​ចាស់​ដដែល​ៗ​ ​គ្មាន​នរណា​ចាប់​អា​រម្ម​ណ៏​នោះ​ឡើយ​ ​ត្រូវ​រៀបចំ​យ៉ាងណា​អោយ​មាន​ទំនាក់ទំនង​ ​និង​សម័យ​បច្ចុប្បន្ន​!​ ​សម័យ​ទំនើប​ ​ភ្ជាប់​ជាមួយ​ថ​វិការ​ដែល​អាច​អោ​យសិ​ល្បះ​ករ​ ​សិល្បះ​ការិនី​ ​អាច​រស់​បាន​ជាមួយ​និង​អ្វី​ដែល​ពួកគាត់​ស្រលាញ់​ថែរក្សា​។​ ​ដូច្នេះ​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា​ ​រួម​ទាំង​ក្រុមហ៊ុន​ ​ជា​រឿង​ចំ​បាច់​ ​ដើម្បី​អោ​យសិ​ល្បះ​ករ​ ​សិល្បះ​ការិនី​ ​អាច​រកចំណូល​បាន​ពី​ការងារ​របស់​ពួកគាត់​។​

​ដល់ពេល​ដែល​សិល្បះ​បុរាណ​មួយ​នេះ​ល្បីល្បាញ​ហើយ​នោះ​ ​យើង​នូវ​មាន​ទំរង់​ដើម​ ​និង​សិល្បះ​ករ​ ​សិល្បះ​ការិនី​ ​ដែល​ចេះដឹង​ ​យល់​ច្បាស់​នូវ​សិល្បះ​វប្ប​ធ​ម៍​មួយ​នេះ​ ​ពាសពេញ​ប្រទេស​របស់​យើង​!​ ​ដល់ពេល​វេលា​ដែល​បង្ហាញ​ដល់​ពិភពលោក​បានដឹង​ ​ពេលនោះ​ហើយដែល​ត្រូវលើ​ក​យក​ពី​ទំរង់​ដើម​ ​ទំ​រង​ពី​បុរាណកាល​ ​ដ៏​មាន​តំលៃ​របស់​យើង​មក​បង្ហាញ​ពិភពលោក​អោយ​បានដឹង​!​ ​ពី​ក្រុម​ការ​ងា​រទាំំ​ង​អស់​សូម​អរគុណ​ដល់​ ​Land​ ​Rover​ ​Cambodia​ ​ដែល​បាន​គាំ​រ​ទ្រ​នូវ​គំនិត​មួយ​នេះ​រហូតដល់​ផលិត​បាន​ជាល​ទ្ធិ​ផល​មួយ​ដ៏​អស្ចារ្យ​នេះ​។​ ​សហការ​ជាមួយ​ ​#​Somangka_Nounsrey​ ​and​ ​@​homePhotography​ ​ ​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​-​ ​ ​“​រម្លឹក​ឡើងវិញ​នូវ​អតីតកាល​ដ៏​អស្ចារ្យ​ ​នា​យុគសម័យ​ទំនើប​!​”​ ​គឺជា​បេ​សកម្ម​មួយ​របស់​ក្រុមហ៊ុន​ ​Jaguar​ ​Land​ ​Rover​ ​Cambodia​ ​(​ដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​RMA​ ​Group​)​។​ ​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត​ ​Jaguar​ ​Land​ ​Rover​ ​ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយ​ណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​ ​ព័ត៌មាន​លម្អិត​ពីរ​ថ​យន្ត​ប្រណិត​ ​Jaguar​ ​និង​ ​Land​ ​Rover​ ​មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី​ ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​

  • ​សូម​ទំនាក់ទំនង​៖​ ​023​ ​888​-​811​ ​/​ ​070​ ​999​-​111​ ​
  • ​គេហទំព័រ​ ​ផ្លូវការ​៖​ ​www.landrovercambodia.com​
  • ​ទំព័រ​ ​Facebook​ ​ផ្លូវការ​៖​ ​Land​ ​Rover​ ​Cambodia​
  • ​ទំព័រ​ ​Instagram​ ​ផ្លូវការ​៖​ ​@​LandRoverCambo​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់