• 2019-03-07 02:43:39
  • ព័ត៌មាន

សារ​ដាស់តឿន! ក្មេង​ប្រុស​ម្នាក់​ជាប់​គូទ​នៅ​ចាន់​បង្គន់ ក្រោយ​អង្គុយ​ចុច​ទូរសព្ទ​យូរ​ពេក

  • 2019-03-07 02:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដោយ​ក្មេង​ប្រុស​តូច​ម្នាក់​ បាន​ជាប់​គូទ​នៅ​នឹង​​ចាន់​បង្គន់ បន្ទាប់​ពី​ចំណាយល​ពេល​អង្គុយ​ចុច​ទូរសព្ទ​យូរ​ពេក។

ក្មេង​ប្រុស​វ័យ ៦ ឆ្នាំ​ក្រោយរូបនោះ បាន​ស្រែក​យំ​ហៅ​រក​ជំនួយ។ យ៉ាងណាក្ដី គ្រួសារ​របស់​គេ​មិន​អាច​សង្រ្គោះ​ភ្លាមៗ​បាន​នោះ​ទេ រហូត​បង្ខំ​ចិត្ត​ទាក់ទង​ហៅ​សេវា​សង្គ្រោះ​បន្ទាន់។

ភ្លាម​ៗនោះ ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ក៏​មក​ដល់ ហើយបាន​​ប្រើ​ពេល​ជាង ១ ម៉ោង​ ដើម្បី​ជួយ​ក្មេង​ប្រុស​ដែល​ជាប់​នៅ​ចាន​បង្គន់​ឲ្យ​ចេញ​មក​ក្រៅ​បាន​ធម្មតា​វិញ តាម​រយៈ​ការ​វាយ​បំបែក​ចាន​បង្គន់​ចោល​តែ​ម្តង។

នេះ​ជា​សារ​ដាស់តឿន​មួយ សម្រាប់​អ្នក​ចូលចិត្ត​កាន់​ប្រើ​ទូរសព្ទ​អំឡុង​ពេល​បន្ទោបង់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់