• 2019-02-18 02:11:56
  • ផលិតផលថ្មី

Toyota ​ចេញ​រថយន្ត Camry ស៊េរី​ឆ្នាំ ២០១៩ រូប​រាង​ថ្មី​​មាន​ជម្រើស​ម៉ាស៊ីន ២​

  • 2019-02-18 02:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន តូយ៉ូតា ទើប​តែ​បញ្ចេញ​រថយន្ត Camry ស៊េរី​ថ្មី ឆ្នាំ 2019 ជា​ផ្លូវ​ការ​​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​ម៉ូដែលថ្មីនេះ​បាន​រចនា​រូបរាង​ថ្មី​ស្ទើរ​ទាំងស្រុង។

អ្វី​កាន់​តែ​ពិសេស​ Camry ស៊េរី​ថ្មីឆ្នាំ២០១៩នេះ ត្រូវ​បាន​ផលិត​ឡើង​ជា​មួយ​កម្លាំង​ម៉ាស៊ីន​ពីរ​ផ្សេង​គ្នា គឺ Camry 2.0 និង Camry 2.5 ជា​ជម្រើស​។

+លក្ខណៈ​រូបរាង៖

1# ផ្នែក​ខាង​ក្រៅ៖ ផ្នែក​ខាង​ក្រៅ​នៃ​ Camry 2019 ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្លាស់​ប្ដូរ​រូបរាងទាំង​ស្រុង។ ភ្លើង​ចង្កៀង​មុខ​ច្នៃ​ឡើង​ជាលក្ខណៈ Projector កាន់​តែ​ភ្លឺ​ច្បាស់ និង​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​អំពូល​លម្អ​ពេលថ្ងៃ Daytime Running Light អំពូល LED ភ្លើង​កាត់​អ័ព្វ អំពូល LED ក៏​បាន​បំពាក់​នូវ​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​ផង​ដែរ។

ការ​រចនា​ថាស​កង់​ប្រភេទ​ស្ព័រ អាលុយមីញ៉ូម ទំហំ 18 អ៊ិញ។ ចំណែក​ផ្នែក​ចំហៀង​នៃ​រថយន្ត​គឺ​កាន់​តែ​ទំនើប​ ជា​មួយ​នឹង​ការ​រចនា​នូវ​កញ្ចក់​បង្អួច​ទាំង 4 ដែល​មាន​ភ្ជាប់ មុខ​ងារ​ការពារ ការ​គៀប​ដោយ​ប្រើប្រាស់​ថាមពល​អេឡិចត្រូនិក។ ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​បំពាក់​ភ្លើង​ប្រភេទ LED ទាំងអស់ ផ្នែក​ដំបូល​នៃ​រថយន្ត ការ​បិទ បើក ដំបូល​ដោយ​ស្វ័យប្រវត្តិ (Sun & Moon roof)។

2# ផ្នែក​ខាងក្នុង៖ ផ្នែក​ខាង​ក្នុង គឺ​កាន់​តែ​ប្រណីត ជា​មួយ​ប៊ូតុង​ពន្លត់ ឫ​បញ្ឆេះ​ម៉ាស៊ីន រថយន្ត (Start / Stop) រួម​ជាមួយ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen JBL ទំហំ 8 អ៊ីញ ឧបករណ៍​បំពង​សម្លេង JBL ៩គ្រាប់។ ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន​អេក្រង់​ទំហំ ៧អ៊ីញ និង​មាន​មុខងារ​សំបូរ​បែប អាច​បង្ហាញ​សម្ពាធ​ខ្យល់​របស់​កង់​នីមួយៗ។

ដៃ​ចង្កូត​រថយន្ត​ជា​ប្រភេទ ស្បែក​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អាច​ផ្លាស់​ប្តូរ​បាន 4 ទិសដៅ ដោយស្វ័យប្រវត្តិ ។

កៅអី​រថយន្ត​ទាំងអស់ អាច​បញ្ជារ​ដោយ​ថាមពល​អេឡិចត្រូនិច ហើយ​កៅអី​ខាង​ក្រោយ​អាច​ធ្វើការ​បញ្ជា​លើ​ប្រព័ន្ធ​សីតុណ្ហភាព ប្រព័ន្ធ​កម្សាន្ត ទីតាំង​កៅអី និង​វាំងនន។ កៅអី​អ្នក​បើក​បរ​អាច​ផ្លាស់​ប្ដូរ​ទីតាំង​បាន​ដល់​ទៅ 10 ទិសដៅ ភ្ជាប់​ជា​មួយ​ដៃចង្កូត កញ្ជាក់​មើល​ក្រោយ ដោយ​អាច​កំណត់​នឹង​អង្គ​ចង​ចាំ​ចំនួន​ពីរ។

3# ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​

  • Toyota Camry ឆ្នាំ ២០១៩ បំពាក់​មក​ជា​មួយ​ពោងសុវត្ថិ ភាព​ចំនួន 9
  • ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព(ABS) និងប្រព័ន្ធ ហ្រ្វាំង ជំនួយ(BA)
  • ប្រព័ន្ធ​គ្រប់​គ្រង​លំនឹង(VSC)
  • ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម(TRC)
  • ប្រព័ន្ធ​បើក​បរ​ពេល​ឡើង​ចំណោត (HAC)
  • ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​ចេញ​ពីចំណត (Rear Cross Traffic Alert)
  • ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មានអាសន្ន (EBS)
  • ប្រព័ន្ធ​បែង​ចែក​កម្លាំង សម្ពាធ​ហ្រ្វាំង (EBD)
  • ប្រព័ន្ធ​ហ្វាំង​ដៃ​ស្វ័យប្រវត្តិ(EPB & Brake Hold)
  • ប្រព័ន្ធ ផ្ដល់​សញ្ញា​ដល់​អ្នក​បើក​បរនៅកញ្ចក់​ចំហៀង (Blind Spot Monitoring)។ 

Camry ​ស៊េរី​ថ្មី​នេះ ក៏​បាន​បំពាក់​មក​ជា​មួយ គ្រោង​ឆ្អឹង​ជំនាន់ថ្មី Toyota New Global Architecture (TNGA) ដែល​មាន​សមត្ថភាព​ស្រូប​យក​កម្លាំង​ប៉ះ​ទង្គិច​ដើម្បី​កាត់​បន្ថយ​សម្ពាធ ជា​មួយ​នឹង បូម​មុខ ក្រោយ ជំនួយ​ដល់​ការ​កាច់​បត់ និង​មាន​ដង​ចង្កូត ដែល​អាច​ទម្លាក់ ចុះ​នៅ​ពេល​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ និង​ជៀស​វៀង​ការ​បោក​ផ្ទប់​អ្នក​បើកបរ។

Toyota Camry ស៊េរីថ្មីឆ្នាំ 2019 មាន​៧ ពណ៌​ ជម្រើស​ដូចជា៖ ពណ៌ស ពណ៌​ប្រាក់ ពណ៌ក្រហម ពណ៌ព្រីងទុំ ពណ៌ខ្មៅ ពណ៌​សំរឹទ្ធ និង​ពណ៌ត្នោត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី

មតិយោបល់