• 2019-02-09 23:13:00
  • ព័ត៌មាន

កម្មវិធី​ថ្មី​អាច​ឲ្យ​វីដេអូ​ពី GoPro Fusion បង្ហាញ​​ទិដ្ឋភាព Google Street View បាន

  • 2019-02-09 23:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា ៣៦០​ របស់ GoPro អាច​ចាប់​ទិដ្ឋភាព​សម្រាប់ Google Street View បាន​ ដោយ​មាន​កម្មវិធី​របស់​ក្រុមហ៊ុន Panoskin ហៅថា Trailblazer ដែល​អាច​បម្លែង​វីដេអូ​ពី GoPro Fusion ទៅ​ជា​ទម្រង់ Google Street View។ 

កម្មវិធី​ប្រើ​ទិន្នន័យ​ពី GPS មាន​លើ Fusion ផ្គូផ្គង​គ្នា​ជាមួយ​វីដេអូ ដើម្បី​កំណត់​ទីតាំង​លើ Google Street View។ ក្រុមហ៊ុន Panoskin មាន​មូលដ្ឋាន​នៅ Chicago បាន​លើកឡើង​ថា​កម្មវិធី បូក​ផ្សំ​នឹង​ទិដ្ឋភាព​ពី GoPro Fusion អាច​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​ជា​ផែនទី​លើ​ទីតាំង​តូច​ចង្អៀត ឬ​មិន​មាន Street View ឬ​សម្រាប់​អាប់ដេត​រូបភាព​ចាស់​។ ចំពោះ​ម្ចាស់​ជំនួញ អាច​ប្រើ​កម្មវិធី​អាប់ដេត​ព័ត៌មាន​របស់​ពួកគេ​លើ Google Street View បាន។ 

កម្មវិធី​ជំនាន់ Beta នេះ​ដំបូង​ចេញ​ឲ្យ​អ្នក​ប្រើប្រាស់ GoPro Fusion ហើយ​នឹង​ចេញ​ពេញ​លក្ខណៈ​អាច​ប្រើ​ទូទៅ​បាន​ពេល​ក្រោយ​។ កម្មវិធី​របស់ Panoskin ត្រូវ​បាន​ពឹង​ពាក់​លើ​អ្នក​ថតរូប​ច្រើន​ជាង ៩ ០០០នាក់សម្រាប់​ទិដ្ឋភាព Google Street View ដែល​ទទួល​ខុសត្រូវ​លើ​ទិដ្ឋភាព ១.៥ លាន ក្នុង​ប្រព័ន្ធ​ផ្គូផ្គង​៣៦០ដឺក្រេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់